ព័ត៌មានជាតិ
ខេត្តព្រះវិហារ ជាប់ជាខេត្តផលិតកសិផលសរីរាង្គច្រើនជាងគេនៅកម្ពុជា
ខេត្តព្រះវិហារមានវិសាលភាពផ្ទៃដីធំទូលាយ ហើយជាដែនដីប្រកបដោយជីវជាតិអំណោយផលសម្រាប់ការធ្វើកសិកម្ម។
លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានបញ្ជាក់ថា ខេត្តព្រះវិហារដែលស្ថិតនៅនៅទិសឧត្តរមានសក្កានុពលលើការធ្វើកសិកម្មសរីរាង្គ។
លោកអះអាងថា ខេត្តព្រះវិហារជាប្រភពផ្គត់ផ្គង់កសិផលសរីរាង្គច្រើនជាងគេ ដែលផ្ទៃដីដាំដុះផ្តោតលើគុណភាព ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ខេត្តព្រះវិហារមានសហគមន៍កសិកម្មសរុបចំនួន ៤៣ សហគមន៍ ដែលត្រូវបានចុះបញ្ជីទទួលស្គាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ មុខរបរសំខាន់ៗរបស់សហគមន៍កសិកម្មផ្ដោតលើផលិតផលសរីរាង្គដូចជា ស្រូវសរីរាង្គ ដំឡូងមីសរីរាង្គ និងគ្រាប់ស្វាយចន្ទីសរីរាង្គ។
លោកអភិបាលខេត្តបានបញ្ជាក់ថា វិស័យកសិកម្មជាឆ្អឹងខ្នងសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋប្រមាណជាង ៨០%។ រដ្ឋបាលខេត្តក៏នៅតែបន្តពង្រឹងការអនុវត្តកសិកម្មសរីរាង្គ និងជំរុញឲ្យប្រជាកសិករខិតខំបង្កបង្កើនផល ដើម្បីរក្សាកេរ្តិ៍ឈ្មោះជាខេត្តកសិកម្មសរីរាង្គនាំមុខក្នុងប្រទេស។
តាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តព្រះវិហារ នៅឆ្នាំ២០២២ ការដាំដុះដំណាំស្រូវរដូវវស្សាក្នុងខេត្តអនុវត្តបានចំនួន ៩៩,១២០ ហិកតា លើផែនការ ៩១,២០០ហិកតា ដែលផ្ទៃដីប្រមូលផលបាន ៩៤,០៦៣ហិកតា ស្មើនឹង ១០០% ទទួលបានបរិមាណផលចំនួន ២៨៣,៧៤៣តោន និងទិន្នផលមធ្យម ៣.០១៧តោន/ហិកតា។
ដោយឡែកចំពោះការបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែសរុបចំនួន ៦៣,៤៣៤ហិកតា ស្មើនឹង ៩០.៨៧% នៃផែនការ ៦៩,៨០៥ហិកតា ក្នុងនោះដំណាំរួមផ្សំនិងសាកវប្បកម្ម អនុវត្តបាន ៧៩០ហិកតា ស្មើនឹង ៣៥.៣២% ដំណាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែងអនុវត្តបាន ៧,២០១ហិកតា ស្មើនឹង ៧២.៥៤%៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល