ព័ត៌មានជាតិ
ក្រសួងអប់រំ៖ កុមារ និងយុវជន នៅតែទទួលឥទ្ធិពលពីការលក់បារីអេឡិចត្រូនិក
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ “សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្តីពីការអង្កេត និងផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក” នៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដោយមានការចូលរួមពីការិយាល័យពាក់ព័ន្ធ និងគណៈគ្រប់គ្រង សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ សរុបប្រមាណ ២០០រូប។ នេះតាមការផ្ដល់ព័ត៌មាន ពីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលនេះ។

នៅក្នុងឱកាសបើកសិក្ខាសាលា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់ពីផលប៉ះពាល់ នៃបារីអេឡិចត្រូនិក ចំពោះសិស្សគ្រប់បឋមភូមិ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់។

អង្គសិក្ខាសាលាក៏បានឈ្វេងយល់បន្ថែមពីផលប៉ះពាល់ នៃបារីអេឡិចត្រនិក និងលទ្ធផលនៃការអង្កេត បានរកឃើញថា កុមារ និងយុវជន នៅតែទទួលឥទ្ធិពលពីការលក់បារីអេឡិចត្រូនិកតាមបណ្តាញព័ត៌មានសង្គម ទោះបីជាផលិតផលនេះ ត្រូវបានហាមឃាត់ដោយរាជរដ្ឋាភិបាលក៏ដោយ។

លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីសារៈសំខាន់នៃការអង្កេត ស្តីពី ការប្រើប្រាស់បារីអេឡិចត្រូនិកក្នុងគ្រឹះស្ថានសិក្សា។ ការអង្កេតនេះលើកឡើងជាអនុសាសន៍សំខាន់ៗដូចតទៅ៖

១. គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិត ត្រូវបន្តពង្រឹងការអប់រំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពី ការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក របស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានទូលំទូលាយ ទៀងទាត់ និងជាប្រចាំ។ ក្នុងករណីរកឃើញមានការប្រើប្រាស់បារីអេឡិចត្រូនិក ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមាតាបិតាសិស្ស ដើម្បីកំណត់ទីតាំងចែកចាយ។

២. ក្រសួងស្ថាប័នមានសមត្ថកិច្ច គប្បីចាត់វិធានការតាមច្បាប់ ចំពោះការចែកចាយបារីអេឡិចត្រូនិក ពិសេសការផ្សព្វផ្សាយលក់តាមបណ្តាញព័ត៌មានសង្គម ជាអាទិ៍ហ្វេសប៊ុក តិកតុក អ៊ីនស្រ្តាក្រាម។ល។ ដែលជាប្រភពចម្បងនៃចែកចាយបារីអេឡិចត្រូនិកដល់កុមារ និងយុវជនវ័យក្មេង។

៣. ក្រសួង ស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុកគប្បីពិនិត្យលទ្ធភាពគ្រប់គ្រងហាមឃាត់ការនាំចូលបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី គ្រប់ប្រភេទក្នុងគោលបំណងបង្ការធនធានយុវជន និងកុមារពីការបំផ្លាញសុខភាព និងអនាគតដោយផលិតផលនេះ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ