Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ដាក់ចេញយុទ្ធសាស្រ្តជាច្រើន​ដើម្បីពង្រឹង និងអភិវឌ្ឍខេត្ត

បានផុស

នៅ

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើន ដើម្បីពង្រឹងការងារ និងអភិវឌ្ឍ​ខេត្តឱ្យកាន់​តែរីកចម្រើន ពិសេសផ្តោតសំខាន់លើប្រយោជន៍ពលរដ្ឋនៅតាមមូលដ្ឋាន។ ការដាក់ចេញយុទ្ធសាស្ត្រនេះ ធ្វើឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី ២៣ ខែ មីនា។ ផែនការយុទ្ធសាស្រ្តទាំងនោះ រួមមាន បន្តថែរក្សាសន្តិភាព បន្តថែរក្សាការពារនូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម  ការបង្ការ​ទប់ស្កាត់  និងបង្ក្រាបបទល្មេីសនានាតាមរយះការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ បន្តពង្រឹង និងរឹតបន្តឹង​ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹង នឹងម៉ឺងម៉ាត់បំផុត។ ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿងញៀនខុសច្បាប់ឲ្យបានម៉ឺងម៉ាត់  នឹងផុលផុស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ លោកអភិបាលខេត្ត ប្រាប់ឱ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន ។ បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យមានការ ប្រុងប្រយ័ត្នគ្រប់ពេល ចំពោះរាល់ដើមហេតុ ទាំងឡាយដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិភ័យ។ ត្រូវមានវិធានការរដ្ឋបាល  និងវិធាន​ការច្បាប់អោយបានតឹងរឹងបំផុត  ក្នុងការទប់ស្កាត់អោយបានទាន់ពេលវេលា  រាល់សកម្មភាពរំលោភយកដីសាធារណៈ  ការសាងសង់សំណង់ផ្សេងៗ  រំលោភលើដីចំណីផ្លូវ  និងការចាក់ដីចូល ព្រែក ទន្លេ  បឹងបួរដែលជាទ្រព្យសម្បត្តិរបស់​រដ្ឋមកធ្វើជាកម្មសិទ្ធិឯកជន។

ឯកឧត្តម ជុំ  ហាត  ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា  បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​ការកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទន ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានាស្ថិរភាព​នយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ និងថ្លែងអំណរគុណ​ដល់មន្រ្ដីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយ៉ាងសកម្ម ក្នុងការពុះពារប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ ពិសេសយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញប្រឆាំងជំងឺកូវីដ១៩៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម