ព័ត៌មានជាតិ
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាមេរិក និងអូស្ត្រាលី បំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល វិជ្ជាជីវៈ ព្រីនស៍ នាឡិកា ដែលជាសាលាផលិតនាឡិកាស្វីសដ៏ល្អដាច់គេ ប្រចាំនៅអាស៊ី
![](https://www.kampucheathmey.com/wp-content/uploads/2023/03/photo_2023-03-23_11-01-25-1024x682.jpg)
ថ្មីៗនេះ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) បានស្វាគមន៍នាយកប្រតិបត្តិចំនួន ៣ នាក់ មកកាន់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្នែកផលិតនាឡិការបស់ប្រទេសស្វីស ព្រីនស៍ នាឡិកា។ គណៈប្រតិភូទាំង ៣ រូប មានដូចជា លោក Anthony Galliano នៃក្រុមហ៊ុន Cambodia Investment Management លោក Mathew Care នាយកប្រតិបត្តិ នៃក្រុម Digital Classifieds Group របស់ប្រទេសអូស្ត្រាលី និងលោក Tom O’Sullivan នាយកប្រតិបត្តិ នៃ realestate.com.kh។
គណៈប្រតិភូមានឱកាសចូលទស្សនាថ្នាក់រៀន និងសំណេះសំណាលជានិស្សិត។ ក្រៅពីនេះ គណៈប្រតិភូក៏បានសង្កេតមើលការប្រើប្រាស់ឧបករណ៍ទំនើបៗ ដើម្បីបំពេញនូវតម្រូវការស្របតាមកម្មវិធីសិក្សាដែលត្រូវបានរៀបចំឡើងតាមស្តង់ដាររបស់ប្រទេសស្វីស។
លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនង នៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានថ្លែងអំណរគុណចំពោះដំណើរទស្សនកិច្ចនេះ ដោយលោកបានលើកឡើងថា «យើងមានកិត្តិយសក្នុងការរៀបចំទទួលស្វាគមន៍ថ្នាក់ដឹកនាំក្រុមហ៊ុនអន្តរជាតិទាំងបី ដែលបានបំពេញទស្សនកិច្ចសិក្សាអំពីកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់យើង។ ជាពិសេសការរួមចំណែកដ៏ធំធេងរបស់លោក Anthony ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ពិតជាគួរឲ្យកត់សម្គាល់ ហើយនឹងត្រូវបានចងចាំជារៀងដរាបតទៅ»។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប។ សម្រាប់ឆ្នាំនេះដែរ មជ្ឈមណ្ឌលព្រីនស៍ នាឡិកា ទទួលបាននិស្សិតស្រីចំនួនពីរនាក់ដំបូងបង្អស់របស់ខ្លួន បន្ថែមពីលើនិស្សិតបរទេសជនជាតិស្វីសដំបូងរបស់ខ្លួន។ នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់ ព្រីនស៍ នាឡិកា ក្នុងការផ្ដល់នូវការអប់រំកម្រិតស្តង់ដារកំពូលមួយ និងការលើកកម្ពស់យេនឌ័រនៅកម្ពុជា។ ក្រុមនិស្សិតរដូវកាលទី ១ ដែលបានបញ្ចប់ការសិក្សានៅមជ្ឈមណ្ឌលព្រីនស៍ នាឡិកា កំពុងតែបម្រើការជាកូនជាងនៅក្នុងសាលា និងអភិវឌ្ឍន៍ជំនាញ នៃការរចនានាឡិការបស់ពួកគេជាបន្តបន្ទាប់។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Anthony Galliano បានកោតសរសើរចំពោះការប្ដេជ្ញាចិត្តរបស់មជ្ឈមណ្ឌល ព្រីនស៍ នាឡិកា ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោកបានបង្ហាញចំណាប់អារម្មណ៍ថា «សិស្ស និងនិស្សិតនៅមជ្ឈមណ្ឌល ព្រីនស៍ នាឡិកា គឺជាសក្ខីភាពមួយបង្ហាញឲ្យឃើញថា ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ក្នុងការរៀនសូត្រ អាចបើកឱកាសដ៏ធំធេងសម្រាប់យុវជនកម្ពុជា និងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសកម្ពុជា»។
នៅមជ្ឈមណ្ឌល Prince Horology សិស្សានុសិស្សអាចអនុវត្តផ្ទាល់ជាមួយឧបករណ៍ និងសម្ភារៈបរិក្ខារស្តង់ដារទំនើបៗ និងត្រូវបានបង្ហាត់បង្រៀនដោយអ្នកជំនាញដែលបានទទួលការបណ្ដុះបណ្ដាលនៅប្រទេសស្វីស ជាមួយនឹងបទពិសោធន៍រួមបញ្ចូលគ្នាជាង ៦០ ឆ្នាំ នៅក្នុងវិស័យផលិតនាឡិកាស្វីស រួមទាំងបទពិសោធន៍ជាមួយក្រុមហ៊ុន The Swatch Group និង ក្រុមហ៊ុន Richemont ក៏ដូចជាបណ្ដាក្រុមហ៊ុនផលិតនាឡិកាដ៏ល្បីល្បាញនៅលើពិភពលោក នៃកម្មវិធីបណ្ដុះបណ្ដាល និងអប់រំស្វីស (WOSTEP) នេះ។
អំពីក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ៖
ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជាដែលមានក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នួលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងបម្រើសេវាអតិថិជន។ អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជារួមមាន ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបមានអាជីវកម្មប្រមាណជាង ១០០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត។ល។
ជាមួយការបញ្ជ្រាបបណ្ដាញទៅក្នុងឧស្សាហកម្ម ធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងអាស៊ី ព្រីនស៍ ហូលឌីង គ្រុប បានប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ ៖ www.princeholdinggroup.com
អំពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា (Prince Horology)
នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ Prince Horology សិស្សានុសិស្សបានរៀនពីសិល្បៈ នៃការផលិតនាឡិកាទំនើបតាមរយៈកម្មវិធីអប់រំដ៏សម្បួរបែប និងអនុវត្តជាក់ស្ដែងដែលមានតែមួយគត់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ជាមួយនឹងការដាក់គោលដៅនេះ សិស្សានុសិស្សនៅតែពេញចិត្តចំពោះជំនាញផលិតនាឡិកាស្វីសតាមបែបបុរាណដែលមានតាំងពីរាប់សតវត្សកន្លងមក។ តាមរយៈការវិនិយោគដែលមិនអាចប្រៀបផ្ទឹមបានលើឧបករណ៍ឯកទេសទំនើបៗ និងចំណេះដឹងបច្ចេកទេស មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ផ្ដល់ឲ្យសិស្សានុសិស្សនូវឱកាសដ៏អស្ចារ្យមួយដើម្បីរៀនអំពីការរចនា និងផលិតនាឡិកាបែបស្វីស និងទទួលបានជំនាញច្បាស់លាស់មួយដែលពួកគេអាចយកទៅប្រើប្រាស់ក្នុងអាជីព សម្រាប់ពេញមួយជីវិត។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ ៖ www.princehorology.com៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត