ព័ត៌មានជាតិ
លោកបណ្ឌិត លី ឆេង៖ការចែករំលែកបទពិសោធន៍របស់សិស្សនិទ្ទេសA ជាទុនដើម្បីអភិវឌ្ឈន៍ចំណេះ
នៅថ្ងៃទី២៣ ខែមីនានេះ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានអះអាងថា ការចែករំលែកបទពិសោធន៍របស់សិស្សនិទ្ទេសA ដល់សិស្សប្អូនជំនាន់ក្រោយនឹងក្លាយជាទុនសម្រាប់ការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ លោកបណ្ឌិត លី ឆេង ថ្លែងបែបនេះក្នុងពិធីសំណេះសំណាល និងចែក រំលែកបទពិសោធន៍របស់សិស្សប៊ែលធីនិទ្ទេសA ចំនួន ៦៧រូបជូនដល់សិស្សថ្នាក់ទី១២ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/14-4-edited.jpg)
ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានថ្លែងការកោតសរសើរចំពោះសិស្សនិទ្ទេសA ទាំង៦៧រូប និងសិស្សជ័យលាភីទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ស្តាប់គ្រូពន្យល់ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ ជាពិសេសមិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យនាពេលនេះ។ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះសិស្សនិទ្ទេសA ដែលបានចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួនដល់សិស្សប្អូនជំនាន់ក្រោយ ដើម្បីជាទុនសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាខាងមុននេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/2-6-1-edited.jpg)
បើតាមការចែករំលែកបទពិសោធន៍ជោគជ័យក្នុងការសិក្សារបស់សិស្សនិទ្ទេសA ចំនួន ៥រូបក្នុងចំណោមសិស្សនិទ្ទេសA ទាំង ៦៧រូប គឺមានកត្តារួមផ្សំសំខាន់ៗចំនួន៤ គឺទី១) កត្តាខ្លួនឯង គឺត្រូវខិតខំសិក្សារៀនសូត្រ និងមានគោលដៅច្បាស់លាស់។ ទី២) កត្តាគ្រួសារ គឺមាតាបិតាផ្តល់ឱកាសសិក្សា និងជំរុញលើកទឹកចិត្តបុត្រធីតា។ ទី៣) កត្តាសាលា ត្រូវមានកម្មវិធីសិក្សាល្អៗ កម្មវិធីសិក្សាបន្ថែម គ្រូមានសមត្ថភាព បទពិសោធន៍ និងគរុកោសល្យ ព្រមទាំងស្មារតីក្នុងការសិក្សា។ ទី៤) កត្តាសង្គម ដែលជាកត្តាដ៏សំខាន់ ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ នឹងធ្វើឲ្យសិស្សមានឱកាសបានរៀនសូត្រ។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/9-3-1-edited.jpg)
គួរសម្រាបដែរថា បើតាមលោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅនៃសាលា ប៊ែលធី អន្តរជាតិ បានឲ្យដឹងថា បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន ២៦សាខា ក្នុងនោះ ២៤សាខាកំពុងដំណើរការ និង២សាខាកំពុងសាងសង់។ គិតត្រឹមឆ្នាំសិក្សា២០២១–២០២២ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ ដែលបានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន១៧ ១០០នាក់ ក្នុងនោះ ប្រឡងជាប់ចំនួន ១៤ ៣៩៨នាក់ ស្មើនឹង ៨៤.២០% និងទទួលបានសិស្សនិទ្ទេសA ចំនួន ២៧៨នាក់ មានសិស្សពូកែទូទាំងរាជធានី ចំនួន ៩០នាក់ និងទូទាំងប្រទេសចំនួន ២០នាក់៕
![](https://www.kampucheathmey.com/wp-content/uploads/2023/03/1-6-1-1024x681.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/03/7-3-1-1024x681.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/03/8-3-1-1024x681.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/03/12-4-1024x681.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/03/22-2-1024x681.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/03/20-3-1024x681.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?