Connect with us

ព័ត៌មានជាតិ

ខេត្តព្រះវិហារជាប់លេខ ២ សម្បូរប្រាង្គប្រាសាទ​បុរាណនាសម័យអង្គរ បន្ទាប់ពីខេត្តសៀមរាប

បានផុស

នៅ

ខេត្តព្រះវិហារ មានសក្តានុពលនៅក្នុង​វិស័យទេសចរណ៍ ហើយ​ជា​ខេត្តស្ថិត​នៅ​ក្នុងលំដាប់ថ្នាក់ទី២ សម្បូរដោយ​ប្រាង្គប្រាសាទបុរាណនាសម័យអង្គរ បន្ទាប់ពីខេត្តសៀមរាប។

លោក គីម រិទ្ធី​ អភិបាល​នៃ​គណៈខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា​ សម្បត្តិ​វប្បធម៌​ជាគោលដៅ​សម្រាប់​ទាក់ទាញ​អ្នក​ទេសចរ។ ខេត្តព្រះវិហារឈរ​នៅ​ក្នុង​លំដាប់ថ្នាក់ទី ២ ដែល​សម្បូរទៅដោយប្រាង្គប្រាសាទបុរាណនាសម័យអង្គរបន្ទាប់ពីខេត្តសៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅ​ពីសំបូរ​ដោយ​​ប្រាង្គ​ប្រាសាទ​បុរាណ​​អាយុកាល​​រាប់រយ​ឆ្នាំ លោក​អភិបា​លខេត្ត​បញ្ជាក់​ថា ខេត្ត​ក៏​មាន​គោលដៅទេសចរណ៍​សំខាន់ៗចំនួន ២៧ កន្លែង ក្នុងនោះមាន​រមណីយដ្ឋានប្រវត្តិសាស្ត្រ ធម្មជាតិ វត្តបុរាណ និងទីតាំង​ទេសចរណ៍ផ្សេងៗទៀត។

លោក នៅ ចាន់គង់ ​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​ព្រះវិហារ​បាន​ប្រាប់​កម្ពុជា​ថ្មី​ដឹង​ថា ខេត្ត​ព្រះវិហារ​មាន​សំណង់​ប្រាសាទ​បុរាណ​​ចំនួន ២៤៨ ទីតាំង រាយប៉ាយ​គ្រប់​ស្រុក​។ ក្នុង​ចំណោម​ប្រាសាទ​ទាំង ២៤៨ នៅ​​រូបរាង​មាន​ជាង ៧០ ភាគរយ។

ប្រាសាទ​ព្រះវិហារ និង​ក្រុម​ប្រាសាទ​កោះ​កេរ ទទួល​ការ​ចាប់​អារម្មណ៍ច្រើន​​ពី​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ។ ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​កាល​ពី​ឆ្នាំ ២០០៨។ ចំណែក​ក្រុម​​ប្រាសាទ​​កោះ​កេរ រដ្ឋាភិបាល​ក៏កំពុងជំរុញ​ដើម្បី​ចុះបញ្ជី​របស់​អង្គការ​យូនេស្កូនៅពេល​ឆាប់ៗ​ខាងមុខ​ផងដែរ។

លោក នៅ ចាន់គង់ បាន​ឲ្យ​ដឹងបន្ត​​ថា ខេត្តព្រះវិហារ​មាន​ស្រុក​ចំនួន​ពីរ​បន្សល់ទុក​​ប្រាសាទ​បុរាណ​ច្រើន​ជាង​គេ​គឺ​ស្រុក​គូលែន និង​ស្រុក​ជាំ​ក្សាន្ត។ ស្រុក​គូលែន​ដែល​រួម​បញ្ចូល​ទាំង​តំបន់​ប្រាសាទ​កោះ​កេរ្តិ៍​មាន​ជាង ១០០ ប្រាសាទ ស្រុក​ជាំ​កម្សាន្ត​មាន​ជាង ៨០ ប្រាសាទ។ ចំណែក​បណ្ដា​ស្រុក​ផ្សេង​ទៀត​ក៏​មាន​ច្រើន​ដែរ ដូចជា​ស្រុក​ឆែប​មាន​ជាង ១០ ប្រាសាទ ស្រុក​ជ័យសែន​ជាង ១០ ប្រាសាទ ស្រុក​ត្បែង​មានជ័យ​ជិត ១០ ប្រាសាទ ស្រុក​សង្គម​ថ្មី​ជាង ៤០ ប្រាសាទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១៣ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម