ព័ត៌មានជាតិ
សមាគមអ្នកនិពន្ធថា វគ្គរៀនតែងនិពន្ធលើកនេះ សិក្ខាកាម ៥០% ជាមនុស្សវ័យចំណាស់
ក្នុងវគ្គទី៣៤ នៃការបង្រៀនតែងនិពន្ធ មានសិក្ខាកាមចូលរៀនច្រើន ហើយអ្វីដែលគួរឱ្យកត់សម្គាល់ នោះ អ្នកចូលរួមវគ្គបណ្តុះបណ្តាលនេះ គឺមានប្រមាណ ៥០ភាគរយ ជាអ្នកដែលមានវ័យចំណាស់ ជាអតីតមន្ត្រីរដ្ឋ រួមទាំងអ្នកប្រកបរបររកស៊ីផងដែរ។ នេះបើតាមការឱ្យដឹងពី អ្នកស្រី ប៉ុល ពិសី អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ និងជាប្រធានផ្នែកផ្សព្វផ្សាយរបស់សមាគម ទ្រទ្រង់ការបោះពុម្ព និងអប់រំ។

អ្នកនិពន្ធជើងចាស់រូបនេះ អះអាងថា សម្រាប់វគ្គទី៣៤ នៃការបង្រៀនតែងនិពន្ធ ដែលរាប់បញ្ជូលទាំងប្រភេទរឿងខ្លី កំណាព្យ ប្រលោមលោកខ្នាតវែង-ខ្លី និងអត្ថបទភាពយន្តជាដើម គឺមានការផុសផុលចូលរៀនច្រើន ក្នុងគ្រប់ជំនាញទាំងអស់។ អ្នកស្រីបន្តថា អ្វីដែលចម្លែកសម្រាប់វគ្គនេះនោះគឺ សិក្ខាកាមករៀនវគ្គនេះ ភាគច្រើនជាអ្នករៀន និងធ្វើការជំនាញផ្សេង ដូចជាគ្រូពេទ្យ យោធា អតីតមន្ត្រីចូលនិវត្តន៍របស់អង្គការ ឬសាលារៀន ដោយក្នុងនោះ មានទាំងអ្នកជំនួញតូច-មធ្យម ដែលពួកគាត់សុទ្ធសឹងមករៀនក្រោមហេតុផលដូចគ្នា គឺស្រឡាញ់ការតែងនិពន្ធ។
ចំពោះវគ្គបណ្តុះបណ្តាលទាំងអស់របស់សមាគមអ្នកនិពន្ធខ្មែរ អ្នកគ្រូថា កន្លងមក ក៏មានអ្នកជាប់ជ័យលាភី ក្នុងការប្រកួតស្នាដៃតែងនិពន្ធផ្សេងៗផងដែរ ដែលនេះអាចចាត់ទុកថា ជាផ្លែផ្កាមួយ ដែលវគ្គបណ្តុះបណ្តាលរបស់សមាគមអ្នកនិពន្ធខ្មែរទទួលបាន។
ក្នុងនាមជាគ្រូបង្រៀនមួយរូបរបស់សមាគម អ្នកស្រីអះអាងថា ការបង្រៀនរបស់លោកគ្រូ-អ្នកគ្រូ នៃសមាគមអ្នកនិពន្ធខ្មែរ គឺសុទ្ធសឹងជាការស្ម័គ្រចិត្ត ចំណាយទាំងទឹកចិត្ត និងពេលវេលាខ្លួនផ្ទាល់ សម្រាប់បណ្តុះបណ្តាលអ្នកជំនាន់ក្រោយ ហើយអ្វីដែលជាកម្លាំងជំរុញធំបំផុត ដែលធ្វើឱ្យអ្នកគ្រូមានទឹកចិត្តបង្រៀន គឺវត្តមានរបស់សិក្ខាកាម ពិសេសភាពរីកចម្រើននៃសមត្ថភាពរបស់ពួកគាត់។ អ្នកស្រីថា ដោយសារតែសិក្ខាកាមមានវ័យច្រើន រួមនឹងបទពិសោធន៍ ជីវិត-ការងារក៏ច្រើន ពួកគាត់គឺឆាប់ទទួលបាន ហើយរីកចម្រើនលឿនក្នុងវគ្គបណ្តុះបណ្តាលនេះ។
នៅពេលឃើញមានសិក្ខាកាមផុសផុលចូលរៀនច្រើនបែបនេះ ពិសេសសិក្ខាកាមវ័យចំណាស់ អ្នកស្រីបង្ហាញចំណាប់ អារម្មណ៍ថា អ្នកស្រីមានចិត្តរីករាយខ្លាំង ខណៈវ័យដែលត្រូវចូលនិវត្តន៍ទៅហើយ នៅតែមានឱកាសនិងទទួលបានតម្លៃ ក្នុងនាមជាអ្នកជំរុញគ្រាប់ពូជអ្នកនិពន្ធជំនាន់ក្រោយ ហើយអ្នកស្រី នៅតែមានកម្លាំងចិត្តបន្តការងារនេះ។
បើតាមអនុប្រធានសមាគមអ្នកនិពន្ធខ្មែរ សមាគមអ្នកនិពន្ធខ្មែរ គឺមានការគាំទ្រផ្តល់ឱ្យនូវកន្លែងបណ្តុះបណ្តាល ពីប្រមុខ រាជរដ្ឋាភិបាល ដែលរហូតមកដល់ពេលនេះ គឺបើកវគ្គបណ្តុះបណ្តាល ៣៤វគ្គទៅហើយ។ អ្នកនិពន្ធជើងចាស់រូបនេះថា សមាគមនឹងបន្តលើកស្ទួយវិស័យតែងនិពន្ធនៅកម្ពុជានេះបន្ថែមទៀត តាមរយៈការបើកវគ្គបង្ហាត់បង្រៀនអ្នកជំនាន់ក្រោយ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ