ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ ឯកភាពឱ្យសមាគមថ្នាលយុវជនកម្ពុជាចាប់ដៃគូជាមួយក្រសួងជួយដល់កម្មករ និងពលករនៅក្រៅប្រទេស
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងបានឯកភាពឱ្យសមាគមថ្នាលយុវជនកម្ពុជារៀបចំជាអនុស្សរណ:យោគយល់គ្នាជាមួយក្រសួង ដើម្បីបង្កើតភាពជាដៃគូឱ្យកាន់តែជិតស្និតថែមទៀតក្នុងការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ យុវជន បងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ និងពលករនៅក្រៅប្រទេស។

លោករដ្ឋមន្ត្រីបានបន្តថា ការសហការគ្នាជួយដល់កម្មករនិយោជិត និងពលករនៅក្រៅប្រទេសនេះមានសារសំខាន់ណាស់ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចំរើនជឿនលឿន តាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកសន្តិភាពជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រទេសជាតិ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ម៉ៅ ផល្លា ប្រធានសមាគមថ្នាលយុវជនកម្ពុជា (សយក)នៅព្រឹកថ្ងៃទី២៣ ខែមីនា នេះ លោករដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់សមាគមកន្លងមកបានចូលរួមចំណែកយ៉ាងប្រសើរក្នុងការជួយគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាគាំទ្រទៅដល់ការអនុវត្តនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ជាពិសេសសកម្មភាពជួយដល់យុវជន និងជនងាយរងគ្រោះ ដើម្បីទទួលបានកិច្ចគាំពារ និងបង្កើតបាននូវឱកាសនានា។

លោក ម៉ៅ ផល្លា ប្រធានសមាគមថ្នាលយុវជនកម្ពុជាបានមានប្រសាសន៍ថាសមាគមរបស់លោកបានបង្កើតឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានបេសកកម្មចូលរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាលតាមរយៈការធ្វើសកម្មភាពការងារមនុស្សធម៌នៅទូទាំងប្រទេស និងកៀរគរប្រមូលសមាជិកគ្រប់ស្រទាប់វណ្ណៈ អោយចូលជាសមាជិក។ បើគិតត្រឹមដើមខែមីនា ឆ្នាំ២០២៣នេះ សមាគមមានសមាជិកជាក្បាលម៉ាស៊ីនដឹកនាំតាមរាជាធានី ខេត្ត ក្រុង សរុបចំនួន ៣ ០២៩នាក់ (ស្រី ១ ៥៥៤នាក់)។

លោកបានបន្តថា សមាគម សយក បានចុះធ្វើសកម្មភាពការងារមានចំនួន ១៦ខេត្ត ក្រុង និងបានចុះធ្វើសកម្មភាពការងារមនុស្សធម៌ចំនួន ៤៨លើកដែលក្នុងនោះមានដូចជាការឧបត្ថម្ភជាថវិកាទៅលើគ្រួសារជនក្រីក្រ ជនពិការ
និងការចូលរួមឧបត្ថម្ភកសារផ្លូវក្នុងភូមិ ស្រុកដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ ថ្មីៗនេះសមាគម ក៏បានធ្វើការខិតខំក្នុងការពង្រីកសមាជិកមកពីគ្រប់មជ្ឈដ្ឋាន និងនិន្នាកាបាន ២១២នាក់(ស្រី១១៣នាក់) ថែមទៀត។
លោក ម៉ៅ ផល្លា បានបេ្តជ្ញាយ៉ាងមុតមាំក្នុងការចូលរួមការងារឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីគាំទ្រដល់ការអនុវត្តន៍នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃកម្ពុជា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ