Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ខេមបូចា កែតម្រូវលើខ្លឹមសារមួយចំនួនក្នុងអត្ថបទរបស់ខ្លួនហើយ ក្រោយក្រសួងទាមទារ

បានផុស

នៅ

សារព័ត៌មានខេមបូចា (CamboJANews) បានចុះផ្សាយកែតម្រូវលើខ្លឹមសារមួយចំនួន ក្នុងអត្ថបទដែលខ្លួនបានចុះផ្សាយកន្លងមករួចហើយ បន្ទាប់ពីក្រសួងព័ត៌មាន បានទាមទារឲ្យកែតម្រូវកាលពីពេលថ្មីៗនេះ។ នេះបើតាមអ្នកនាំពាក្យក្រសួងព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងព័ត៌មាន កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ថ្មីៗនេះ បានទាមទារឲ្យសារព័ត៌មានខេមបូចា (CamboJANews) កែតម្រូវខ្លឹមសារអត្ថបទមួយដែលដាក់ចំណងជើងថា «Ministry of Information Revokes Three Media Licenses Following Reports on Senior Official’s Role in Land Fraud» ដែលអត្ថបទនេះបានកាត់ចោលនូវចំណុចសំខាន់មួយចំនួន នៃខ្លឹមសារបញ្ជាក់អំពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការលុបអាជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានចំនួន ៣។

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងនៅល្ងាចថ្ងៃទី ២៣ ខែមីនានេះថា បន្ទាប់​ពី​ក្រសួងព័ត៌មាន ​បាន​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​មួយ​ ដោយទាមទារឲ្យ​សារព័ត៌មាន​ខេមបូចា ​កែតម្រូវលើខ្លឹម​សារ​ដែលពាក់ព័ន្ធទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​របស់ខ្លួន​ នូវ​អត្ថ​បទ​មួយជាភាសាអង់គ្លេស​ដែលមានចំ​ណងថា ​«Ministry of Information Revokes Three Media Licenses Following Reports on Senior Official’s Role in Land Fraud»​ ក្រសួង ​បាន​កត់សម្គាល់​ឃើញ​ថា​ សារព័ត៌មាន​ខេមបូចា​នេះ​ បាន​ចុះផ្សាយ​នូវ​ការ​កែតម្រូវលើខ្លឹមសារ​មួយចំនួន​ ក្នុង​អត្ថបទ​ដែល​ខ្លួន​បានចុះ​ផ្សាយ​កន្លងមករួចហើយ។

តែយ៉ាងណាក៏ដោយលោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា លេខាធិការដ្ឋាន​របស់គណៈកម្មាធិការ​នីតិកម្ម​ នៃក្រសួង​ព័ត៌មាន​ បានចេញ​លិខិត​អញ្ជើញ​ខាងសារព័ត៌មាន​ខេមបូចា​នេះ មកពិភាក្សា​អំពីបង្ហាញនេះបន្ថែមទៀត​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១៤ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម