Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ដោះស្រាយទំនាស់រ​វាងក្រុមហ៊ុនអ្នកស្រី ម៉ន ដានី និងម្ចាស់ដី

បានផុស

នៅ

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្របសម្រួលផ្ទាល់ករណីទំនាស់រវាងភាគីក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក និងម្ចាស់ដី នៅថ្ងៃទី ២៣ ខែ មីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ី សំណាង បានប្រាប់ កម្ពុជាថ្មី ថា នៅក្នុងជំនួបនេះ ក្រុមហ៊ុន និងភាគីម្ចាស់ដី បានបញ្ជូនមេធាវីជា​តំណាងចូលរួម​ដោះស្រាយទំនាស់នេះ។ លោកអភិបាលខេត្តបានបញ្ជាក់ថា ជាលទ្ធផលភាគីទាំងពីរបានអះអាងថា នឹងខិតខំរក​ចំណុចរួម​ដើម្បីដោះស្រាយបញ្ចប់បញ្ហា។

ក្នុងតួនាទីជាអ្នកសម្របសម្រួល លោកអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងទៅកាន់ភាគីទាំងពីរដូច្នេះថា «ពួកយើងរក​ទទួលទាន សូមកុំឈ្លោះគ្នា ​​បើភាគីទាំងពីរឈ្លោះគ្នា អ្នកខាតប្រយោជន៍គឺអតិថិជន ដែលពួកគាត់ខិតខំធ្វើជាកម្មករ កសិករ ​យកលុយមកទិញដីទិញផ្ទះ ចង់បានផ្ទះនៅ…ដល់ពេលអ្នកទាំងពីរឈ្លោះគ្នា ពួកគាត់ដែលខិតខំ​ប្រឹងប្រែងបែរ​ជាខាតវិញ…អ៊ីចឹងបានអាជ្ញាធរយើងខិតខំប្រឹងប្រែងសម្របសម្រួលដោះស្រាយ»។

លោក វ៉ី សំណាង បានសំណូមពរដល់ភាគីពាក់ព័ន្ធ កុំដណ្តើមគ្នាត្រូវរៀងខ្លួន ត្រូវថយម្នាក់មួយជំហាន ដោយបន្ទន់ឥរិយាបថយកចំណុចរួមកណ្តាលមួយ ដើម្បីជាប្រយោជន៍រួម ពោលគឺបានទាំងក្រុមហ៊ុន ម្ចាស់ដី និងប្រជាពលរដ្ឋដែលជាអតិថិជន។

ពាក់ព័ន្ធនឹងបញ្ហានេះ បើតាមប្រភពច្បាស់ការណ៍បានបញ្ជាក់ថា លោកស្រី ម៉ន ដានី និងស្វាមី បានទិញដីពីឈ្មោះ សូ សុវណ្ណ ដែលមានទំហំដី ៥០ហិកតា ស្មើនឹង ៦ប័ណ្ណ និងបានផ្ទេរកម្មសិទ្ធិ មកឈ្មោះ ម៉ន ដានី និងប្តីរួចអស់ហើយ ព្រមទាំងប្តូរប្រភេទដី និងបង្រួមក្បាលដីរួចអស់ហើយ។ ប៉ុន្តែភាគីអ្នកទិញពុំទាន់ទូទាត់ប្រាក់ឱ្យថ្លៃដីបង្គ្រប់នៅឡើយ ទើបភាគីអ្នកលក់ សូ សុវណ្ណ បានដាក់ពាក្យប្តឹង រក្សាការពារដី ចំនួន ១៣ប័ណ្ណផ្សេងទៀត ដែលភាគី ម៉ន ដានី មិនទាន់ទូទាត់ប្រាក់ តាមកិច្ចសន្យា។

ប៉ុន្តែអ្នកស្រី ម៉ន ដានី ប្រធានក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក លើកឡើងក្នុងវីដេអូ Live កាលពីថ្ងៃទី ១៩ មីនា កន្លងទៅថា ភាគីជាអ្នកលក់មិនគោរពលើកិច្ចសន្យាទិញ-លក់ ពោលគឺមិនប្រគល់ដី ១០០ហិកតា បន្ទាប់ពីប្រគល់​លុយជាង ១២លានដុល្លារចប់សព្វគ្រប់។  អ្នកស្រីបញ្ជាក់ថា នៅក្នុងកិច្ចសន្យាទិញ-លក់ចុះថ្ងៃទី១៤ខែ ១២ឆ្នាំ២០២០ តម្លៃដីដែល អ្នកស្រី ម៉ន ដានី​ ទិញមានចំនួនជាង ១២លានដុល្លា លើទំហំផ្ទៃដី១០០ហិកតា។ បន្ទាប់ពីប្រគល់​ប្រាក់ចប់សព្វគ្រប់ នៅថ្ងៃទី ១៤ខែ ៤ឆ្នាំ ២០២១ អ្នកស្រីមិនទទួលបានដី ១០០ហិកតានេះឡើយដោយម្ចាស់ដីប្រាប់ថា គេអាចប្រគល់ដីត្រឹមតែ៣០ហិកតាប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីត្រូវប្រឈមនឹងបណ្ដឹងពីម្ចាស់​ដីដែលប្ដឹងគាត់​ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺថែមទៀត។ អ្នកស្រី អះអាងថា មិនប្ដឹងបកវិញ ដោយសារកុំឱ្យប៉ះ​ពាល់ទង្គិចផ្លូវចិត្តអតិថិជន។

សូមបញ្ជាក់ថា ទីតាំងដីទំនាស់នេះ គឺជាគម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក ស្ថិតនៅភូមិ​ចំការស្បូវ ភូមិដំណាក់មានជ័យ ភូមិដុតកំបោរ ភូមិភាក្សា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ត្រាំ ទាមទារ​​ឱ្យ​បញ្ចុះអត្រាការប្រាក់​ តម្លៃប្រេង​ នៅ​វេទិកាសេដ្ឋកិច្ចពិភពលោក ក្រុងដាវូស

ជីវិតកម្សាន្ដ៣ នាទីutes មុន

តារាកំប្លែងនាយ ផ្លក់ ចយ មានជំងឺច្រើនមុខ ចូលសង្គ្រោះនៅមន្ទីរពេទ្យ

ព័ត៌មានជាតិ៨ នាទីutes មុន

ផែ​កំពង់​កណ្តាល​​កណ្តាល​ក្រុង​កំពត​ ជា​ទីតាំង​បោះ​ដុំ​និង​ចែកចាយ​គ្រឿង​សមុទ្រ​ដ៏​ធំ​បំផុត​នៅ​ខេត្ត​កំពត

ព័ត៌មានជាតិ១០ នាទីutes មុន

ស្ថាប័នហិរញ្ញវត្ថុពីរសហការគ្នា​ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

មេ​ណាតូ៖ បើ​សមាជិក​នៅ​តែ​កំណត់ ២% លើ​វិស័យ​ការពារ ណាតូ​នឹង​មិន​អាច​ការពារខ្លួន​បាន​ទេ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម