Connect with us

ព័ត៌មានជាតិ

ក្មេងស្រី២នាក់ លង់ទឹកស្លាប់ពេលនាំគ្នា​ទៅបេះផ្លែឈូក

បានផុស

នៅ

ខេត្តបាត់ដំបង៖ ក្មេងស្រីវ័យជាង១០ឆ្នាំចំនួន២នាក់ ក្នុងចំណោមគ្នីគ្នាចំនួន៤នាក់ បានស្លាប់  ខណ:ដែលពួកគេនាំគ្នាទៅរកបេះផ្លែឈូកនៅក្នុងបឹងចុងភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងជំនាញបានទទួលសេចក្តីរាយការណ៍គឺនៅវេលាម៉ោង​១រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ថា មានមនុស្សស្លាប់នៅចំណុចអាងកំពង់គោ ស្ថិតក្នុងភូមិ វត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ទើបចាត់កម្លាំងដើម្បីចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យ។

តាមការបំភ្លឺរបស់ឈ្មោះ ម៉ៅ ដារ៉ា ភេទប្រុស អាយុ១៣ ឆ្នាំ រស់នៅភូមិឃុំកើតខាងលើបានរៀបរាប់ថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១១ ថ្ងៃត្រង់  ខ្លួននិងប្អូនស្រីឈ្មោះ ម៉ៅ ដានី បាននាំគ្នាទៅលេងទឹក​នៅអាង​កំពង់គោជាមួយឈ្មោះ ណាក់ នីសា និង ឈ្មោះ លក្ខិណា ពេលទៅដល់ប្អូនស្រីខ្លួន និងឈ្មោះ ណាក់ នីសា បានលោតទឹកលេងទាំងពីរនាក់ ចំណែកខ្លួន និងឈ្មោះ លក្ខិណា ក៏លោតទឹកទៅតាមក្រោយដែរ។

សាក្សីបានបន្តថា ក្រោយពេលលោភទឹករួច ទើបដឹងថា ទឹកជ្រៅ ធ្វើឱ្យប្អូនស្រីខ្លួន និងឈ្មោះនីសា លង់ទឹក ឯខ្លួននិងឈ្មោះ លក្ខិណា ក៏បានស្រវេស្រវាឡើងគោក រួចរត់ទៅផ្ទះប្រាប់ឪពុកម្ដាយ និងអ្នកជិតខាងឲ្យជួយតែពេលអ្នកភូមិ និងឪពុកម្តាយមកដល់ គេស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចក៏បានអះអាងដែរថា នេះជាករណីលង់ទឹកស្លាប់ពិតប្រាកដមែន ដោយសាតែកន្លែងកើតហេតុជាអាងមានទឹក​ជម្រៅជាង ៣ ម៉ែត្រ ដែលធ្វើឱ្យក្មេងលង់ ព្រោះពួកគេមិនចេះហែលទឹក ។ បច្ចុប្បន្នក្រុមគ្រួសារបាននាំសពក្មេងស្រី​ទាំង២​នាក់ យកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕ អត្ថបទ ÷ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

Sokha Hotels

ព័ត៌មានពេញនិយម