ព័ត៌មានជាតិ
ផ្អាកចរាចរបណ្ដោះអាសន្ន លើកំណាត់ផ្លូវលេខ២៨៧ ចាប់ពីផ្លូវលេខ ៥៦៦ ដល់ផ្លូវលេខ ៦០៨
អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទការធ្វើចរាចរជាបណ្ដោះអាសន្ន ចំនួនរយៈពេល ៧០ថ្ងៃ លើកំណាត់ ផ្លូវលេខ២៨៧ ចាប់ពីផ្លូវលេខ ៥៦៦ ដល់ផ្លូវលេខ ៦០៨ ដែលស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយគិតចាប់ពីថ្ងៃទី២៩ខែតុលា វេលាម៉ោង ៧និង០០នាទីព្រឹករហូត ដល់ថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២០ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ការដ្ឋានជីកដាក់លូ មុខកាត់ទំហំ ១ម៉ែត្រ ប្រវែង៩០០ម៉ែត្រ នៅក្នុងទ្រូងផ្លូវលេខ ២៨៧ ចាប់ពីផ្លូវលេខ៥២៨ ដលផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ពេលនេះ បានដាក់មកដល់ទីតាំងប្រសព្វផ្លូវលេខ៦១០ និងផ្លូវលេខ៦១៦។
មន្ត្រីបញ្ជាក់ថា ការដ្ឋានត្រូវបិទចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវលេខ២៨៧ ចាប់ពីផ្លូវលេខ ៥៦៦ ដល់ផ្លូវលេខ ៦០៨ ដែលការបិទផ្លូវខាងលើនេះ នឹងប្រើប្រាស់រយៈពេល ៧០ថ្ងៃ ដោយ គិតចាប់ពីថ្ងៃទី២៩ខែតុលា វេលាម៉ោង ៧:០០ព្រឹក ដល់ថ្ងៃទី១០ខែធ្នូឆ្នាំ២០២០ខាងមុខ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង