ព័ត៌មានជាតិ
នាវាចម្បាំងកងទ័ពជើងទឹកបារាំង ១គ្រឿង ចូលចតនៅក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ច ៥ថ្ងៃ
នាវាចម្បាំងកងទ័ពជើងទឹកប្រទេសបារាំង ១គ្រឿង បានចូលចតដោយសុវត្ថិភាព នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣នេះ ដោយការចូលសំចតនេះ គឺដើម្បីរឹតចំណងមិត្តភាព និងទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ផងដែរ។

នៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ នៃការចូលចតនាវាកងទ័ពជើងទឹកបារាំង ១គ្រឿង នៅលើកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃសុក្រនេះ មានវត្តមានមន្ត្រីយោធាកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម និងលោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។ មន្ត្រីយោធាកងទ័ពជើងទឹកកម្ពុជា បាននិយាយថា នាវាចម្បាំងកងទ័ពជើងទឹកបារាំងនេះ នឹងចូលចតរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣។

សូមជម្រាបថា នាវានេះមានឈ្មោះ PRAIRIAL-(F-៧៣១) មានបណ្ដោយ ៩៤ម៉ែត្រ ទទឹង ១៤ម៉ែត្រ និងមានជម្រៅទឹក ៤.៣ម៉ែត្រ។ នាវានេះ មានទំងន់ផ្ទុក ២៩៥០តោន មានចំនួនមនុស្ស ១០១នាក់ ដែលដឹកនាំដោយមេបញ្ជាការនាវា លោកវរនាវីឯក Francois Maignan៕
អត្ថបទ៖ ស៊ុយ ចាន់ធា





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ