ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យចាត់បញ្ជូនមន្ត្រីកសិកម្មទៅតាមឃុំ-សង្កាត់ នៅទូទាំងប្រទេស បន្ទាប់ពីបង្កើតរាជរដ្ឋាភិបាល នីតិកាលទី ៧
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវរៀបចំផែនការជ្រើសរើស និងចាត់បញ្ជូនមន្ត្រីកសិកម្មទៅតាមឃុំ-សង្កាត់ នៅទូទាំងប្រទេស បន្ទាប់ពីរាជរដ្ឋាភិបាលថ្មី ត្រូវបានបង្កើត។

ការណែនាំនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅល្ងាចថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានណែនាំថា ត្រូវរៀបចំឲ្យបានម៉ត់ចត់នូវផែនការជ្រើសរើស និងចាត់បញ្ជូនមន្ត្រីកសិកម្មទៅតាមឃុំ-សង្កាត់ នៅទូទាំងប្រទេស ឲ្យបានឆាប់បំផុត បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះថា «នេះគឺជាគោលនយោបាយ ដែលគណបក្សប្រជាជន បានអនុវត្តសម្រាប់ទ្រទ្រង់បច្ចេកទេសកសិកម្ម ជូនប្រជាជននៅតាមជនបទ សម្រាប់អាណត្តិថ្មី ក្រោយទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតនាពេលខាងមុខ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា អ្នកបច្ចេកទេសកសិកម្ម នឹងក្លាយទៅជាជនបង្គោលនៅមូលដ្ឋានផ្ទាល់ ដើម្បីដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា ជូនប្រជាកសិករ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ