Connect with us

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ក្នុងបរិបទសាកលភាវូបនីយកម្ម កម្ពុជាទាមទារការធ្វើទំនើបនីយកម្មវិស័យ​អប់រំ​ជា​ចម្បង

បានផុស

នៅ

ថ្លែង​នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារតេជោសែន វិទ្យាសាស្ត្រ និង បច្ចេកទេសជាន់ខ្ពស់» និង «ពិធីប្រគល់សញ្ញាបត្រជូននិស្សិត» នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជានៅ​ថ្ងៃនេះ​ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បាន​អះអាងថា ដើម្បីកម្ពុជាអាចរក្សាបាននូវភាពម្ចាស់ការ និងការប្រកួតប្រជែងលើទីផ្សាអន្តរជាតិ ត្រូវ​ទាមទារចាំបាច់នូវការធ្វើទំនើបនីយកម្មលើគ្រប់វិស័យ ក្នុងនេះវិស័យអប់រំនិងបណ្តុះបណ្តាលជាវិស័យអាទិភាពចម្បង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បញ្ជាក់ថា ក្នុងបរិបទនៃសាកលភាវូបនីយកម្ម កម្ពុជា​ទាមទារចាំបាច់នូវការធ្វើទំនើបនីយកម្មលើគ្រប់វិស័យ ក្នុងនេះវិស័យអប់រំ និងបណ្តុះបណ្តាល ជាវិស័យអាទិភាពចម្បង ដើម្បីធានាបាននូវការផលិតមូលធនមនុស្សកម្ពុជាដែលប្រកបដោយសមត្ថភាព, ចំណេះដឹង និងក្រមសីសធម៌ខ្ពស់។ ក្នុងន័យនេះលោក​បណ្ឌិត​​អះអាងថា ការធ្វើទំនើបនីយកម្មលើវិស័យអប់រំ និងបណ្តុះបណ្តាល ទាំងលើជំនាញរឹងនិងជំនាញទន់ ត្រូវបោះជំហានពីសាលារៀនដែលជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់ ហើយត្រូវផ្តោតចម្បងលើកម្មវិធីសិក្សា, សាស្រ្តាចារ្យ, លោកគ្រូ, អ្នកគ្រូ និង ឧបករណ៍ សម្ភារនានា។ លើសពីនេះ ក៏ត្រូវផ្តោតលើការស្រាវជ្រាវ និង អភិវឌ្ឍ ដើម្បីធានានូវទំនើបនីយកម្ម និង ភាពសម្បូណ៌បែប សំដៅលើកកម្ពស់នូវនវានុវត្តន៍លើគ្រប់វិស័យ។

ឯកឧត្តម​បណ្ឌិត​បាន​លើក​ទស្សនផ្ទាល់ខ្លួនចំពោះវិស័យការងារ និងជំនាញវិជ្ជាជីវៈ រដ្ឋាភិបាលមានភារកិច្ចក្នុងការពង្រីក​ឱកាសការងារឱ្យបានច្រើនលើគ្រប់វិស័យតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយផ្តល់ជូនពលរដ្ឋគ្រប់រូបនូវសិទ្ធិស្របច្បាប់ និងឱកាសក្នុងការជ្រើសរើសជំនាញ និងមុខវិជ្ជារៀនសូត្រទាំងក្នុងសាលា និងផ្ទាល់ខ្លួន ព្រមទាំងធានាសិទ្ធិ ក្នុងការប្រកបរបរតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ រីឯប្រជាពលរដ្ឋវិញ មានសិទ្ធិជ្រើសរើសនូវមុខវិជ្ជា និងជំនាញដែលខ្លួនស្រលាញ់ពេញចិត្ត ដើម្បីធ្វើការរៀនសូត្រ ដោយពុំបារម្ភអំពីទីផ្សារការងារឬអាចប្តូរជំនាញ ឱ្យស្របតាមតម្រូវការនៃទីផ្សារការងារដែលមានស្រាប់ ឬ ខិតខំបង្កើតឱកាសទីផ្សារថ្មីសម្រាប់ជំនាញ និង ផលិតផលដែលគាត់បង្កើតបាន។

ពាក់ព័ន្ធ​និស្សិតជ័យលាភីទាំង ២.៨៩៥ អង្គ/នាក់ ដែលបានបញ្ចប់ការសិក្សា និង ទទួលបានសញ្ញាបត្រដោយជោគជ័យ ឯកឧត្តម​បណ្ឌិត​ក៏​មើលឃើញ​ដែរថា ជំនាញនិងសញ្ញាបត្រ​ជាមូលដ្ឋានដែលនិស្សិតទទួលបាននេះ គឺជាសមិទ្ធផលដែលកើតចេញពីកម្លាំងសាមគ្គីភាព រវាងនិស្សិតផ្ទាល់ តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រ រួមជាមួយមាតាបិតា និងអាណាព្យាបាល ដែលបានខិតខំពុះពារគ្រប់ឧបសគ្គក្នុងការផ្គត់ផ្គង់ទំនុកបម្រុង ព្រមទាំងថ្នាក់ដឹកនាំក្រសួង, វិទ្យាស្ថាន, សាស្រ្តាចារ្យ, លោកគ្រូ, អ្នកគ្រូ និង បុគ្គលិកទាំងអស់ ដែលបានជួយតម្រង់ទិស, គាំទ្រ, បង្ហាត់បង្រៀន និង ចែករំលែកនូវចំណេះដឹង, បទពិសោធន៍ និង ជំនាញល្អៗដល់និស្សិតជ័យលាភី។

គួរ​បញ្ជាក់ថា «អគារតេជោសែន វិទ្យាសាស្ត្រ និង បច្ចេកទេសជាន់ខ្ពស់» ដែល​បាន​សម្ពោធដាក់​ឲ្យ​ប្រើប្រាស់ថ្ងៃនេះ​ ជាអគារប្រកប​ដោយ​ផាសុកភាព, បំពាក់ដោយបរិក្ខារសិក្សាទំនើបទាន់សម័យ និង ស្របតាមស្ដង់ដារ សម្រាប់ជាជំនួយដ៏សំខាន់ដល់ការសិក្សា និង អនុវត្តជាក់ស្ដែងរបស់សិស្ស-និស្សិត ហើយ​ដែល​ថ្ងៃ​ខាងមុខ​នឹង​ជួយជំរុញឱ្យវិស័យអប់រំ និង បណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ របស់កម្ពុជា កាន់តែលេចធ្លោនៅលើឆាកអន្តរជាតិទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម