ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ជំរុញឱ្យពង្រីកស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីឱ្យច្រើននៅតាមបណ្តាខេត្ត
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានជំរុញពង្រីកស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីឱ្យបានកាន់តែច្រើននៅតាមបណ្ដាខេត្តខណៈបច្ចុប្បន្នមានប្រមាណ១៣កន្លែងប៉ុណ្ណោះ។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីផែនទីបង្ហាញផ្លូវសម្រាប់រៀបចំស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីកាលពីថ្ងៃទី២៤មីនា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជាប្រធានគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ)ផងដែរនោះបានមានប្រសាសន៍ថា បច្ចុប្បន្នយើងមានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន១៣កន្លែង ដោយ ៤កន្លែងនៅក្នុងបរិវេណទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅខេត្តព្រះសីហនុ មាន១កន្លែង នៅខេត្តសៀមរាប១កន្លែង នៅខេត្តបាត់ដំបង ១កន្លែង និងស្ថានីយឯកជនមានចំនួន៦កន្លែងបន្ថែមទៀត។
លោកទេសរដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តសមាជិកគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងទាំងអស់ខិតខំប្រឹងប្រែងពង្រីកស្ថានីយឱ្យបានកាន់តែច្រើននៅតាមបណ្ដាខេត្តរៀងៗខ្លួន និងរិះរកគ្រប់មធ្យោបាយ ព្រមទាំងយន្តការនានា សម្រាប់គាំទ្រការលើកទឹកចិត្តផ្សេងៗ ដល់អ្នកប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីបង្កលក្ខណៈកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅគ្រប់ទីកន្លែង។

រាជរដ្ឋាភិបាល បានទម្លាក់ពន្ធនាំចូលរថយន្តអគ្គិសនីចំនួន៥០ភាគរយដើម្បីលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែច្រើន សំដៅកាត់បន្ថយការបំពុលបរិស្ថាននៃឧស្ម័នកាបូនឌីអុកស៊ីតដែលបញ្ចេញពីយានយន្តប្រើប្រាស់ប្រេងឥន្ធនៈខណៈការនាំចូលយានយន្តដែលដើរដោយប្រេងឥន្ធនៈ តម្រូវឱ្យបង់ពន្ធនាំចូលរហូតដល់១២០ភាគរយ។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជួន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ចំនួនយានយន្តអគ្គិសនីចុះបញ្ចីមានចំនួនសរុប៧៩៤គ្រឿង ក្នុងនោះរថយន្តមានចំនួន៤០៨គ្រឿងម៉ូតូកង់បីមានចំនួន៣៥៥គ្រឿងនិងម៉ូតូមានចំនួន៣១គ្រឿងបើប្រៀបធៀបរវាងការចុះបញ្ជីយានយន្តអគ្គិសនីក្នុងឆ្នាំ២០២២ ដែលមានចំនួន៦៦២គ្រឿង និងឆ្នាំ២០២១ យានយន្តអគ្គិសនី មានចំនួន៦៣គ្រឿងមានគឺកំណើនប្រមាណ៩៥១ភាគរយ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


