Connect with us

ព័ត៌មានជាតិ

កម្ពុជា មានសមាគមសារព័ត៌មានច្រើនជាងគេ បើធៀបប្រទេសដទៃ

បានផុស

នៅ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា នៅកម្ពុជាមានសមាគមសារព័ត៌មានច្រើនជាងគេ បើប្រៀបនឹងបណ្ដាប្រទេសដទៃនៅលើពិភពលោក។ លោករដ្ឋមន្ត្រី អះអាងបែបនេះក្នុងឱកាសអញ្ជើញ​បិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធ​សារព័ត៌មានឯករាជ្យ កាលពីរសៀលថ្ងៃទី២៤ ខែមីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ កាញារីទ្ធ បានថ្លែងឲ្យដឹងថា៖ «នៅកម្ពុជាមានសមាគមសារព័ត៌មានប្រមាណជាង៥០ ខណៈដែលនៅ​បណ្ដាប្រទេសដទៃមានសមាគមសារព័ត៌មានតែ១ ឬ២ប៉ុណ្ណោះ»។ លោករដ្ឋមន្ត្រី បានអះអាងថា បើប្រៀបធៀប​ទៅនឹងប្រទេសគេ គឺកម្ពុជាមានអត្រាខ្ពស់ជាងគេលើសកលលោកដែលមានសមាគមសារព័ត៌មានច្រើនលើសលប់។

តែយ៉ាងណាក្ដី លោករដ្ឋមន្ត្រី ក៏បានណែនាំឲ្យអ្នកសារព័ត៌មានអាជីព និងមានក្រមសីលធម៌វិជ្ជាជីវៈ ត្រូវតែចូល​រួមប្រយុទ្ធប្រឆាំងជាមួយនឹងព័ត៌មានក្លែងក្លាយឲ្យកាន់តែសកម្មថែមទៀត។ បើតាមលោករដ្ឋមន្ត្រី ព័ត៌មានក្លែង​ក្លាយមានន័យច្រើន ព្រោះខ្លះជាព័ត៌មានដែលគេបំភ្លៃដោយចេតនា និងព័ត៌មានខ្លះមិនបំភ្លៃទេ តែគេពង្រីកពីតូច​ឲ្យទៅជាធំ។ ដូច្នេះ កត្តាដែលសំខាន់ គឺអ្នកសារព័ត៌មានទាំងអស់​ត្រូវតែជួយលុបបំបាត់​ព័ត៌មានក្លែងក្លាយទាំងនោះ។

លើសពីនេះ លោក ខៀវ កាញារីទ្ធ ក៏បានក្រើនរំលឹកបន្ថែមទៀតនូវសាររបស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់អ្នកសារព័ត៌មានទាំងអស់អនុវត្ត គឺត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត មិនបំពានអ្នកដទៃ កុំបំភ្លៃការពិត។ តែក្នុងករណីដែលអ្នកសារព័ត៌មានផ្សព្វផ្សាយគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌ ក្រសួងក៏មានសិទ្ធិដកអាជ្ញាធរ​បណ្ណសារព័ត៌មានផងដែរ។

គួរជម្រាបដែរថា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគម​សម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅថ្ងៃទី២៤ ខែមីនា បានរៀបចំឡើងក្រោមប្រធានបទ៖ «រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គម និងមនុស្សជាតិទាំងមូល»៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម