Connect with us

ជីវិតកម្សាន្ដ

ឡោម លក្ខិណា សម្រេចភ្ជាប់ពាក្យជាមួយ គូស្នេហ៍ជាមន្រ្តី

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតរហូតមកទល់ពេលនេះមានរយ:ពេលប្រមាណ១ឆ្នាំទៅហើយដែលតារាស្រីអ្នកនាង ឡោម លក្ខិណា បានក្លាយជាស្ត្តី្រមេម៉ាយក្រោយពេលស្វាមីបានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តបុកជាមួយរថយន្តដូចគ្នា។ យ៉ាងណាមិញ បន្ទាប់ពីធ្លាក់ខ្លួនក្លាយជាស្ត្រីមេម៉ាយអស់មួយរយ:កាលនោះតារាស្រីអ្នកនាង ឡោម លក្ខិណា ពេលនេះក៏ស្រាប់តែធ្លាយដំណឹងនៃពិធីភ្ជាប់ពាក្យជាមួយបុរសគូស្នេហ៍ថ្មីយ៉ាងភ្ញាក់ផ្អើល។

ពិធីភ្ជាប់ពាក្យរបស់អ្នកនាង ឡោម លក្ខិណា ត្រូវបានគេបង្ហើបថា កើតឡើងតាំងពីអំឡុងខែតុលា ឆ្នាំ​២០២០​។ ប្រភពដែលស្និទ្ធស្នាលជាមួយតារាស្រី ឡោម លក្ខិណា បាននិយាយឲ្យដឹងថា ឡោម លក្ខិណា បាន សម្រេចចិត្តភ្ជាប់ពាក្យជាមួយបុរសកំពូលស្នេហ៍មានតួនាទីជាមន្រ្តីកាលពីថ្ងៃទី៣០ខែតុលា ឆ្នាំ​២០២០​កន្លងទៅប៉ុន្តែពិធីភ្ជាប់ពាក្យនេះធ្វើឡើងដោយស្ងប់ស្ងាត់មិនបានអញ្ជើញភ្ញៀវចូលរួមច្រើនទេព្រោះតែបញ្ហាជំងឺ​កូវីដ១៩។


ប្រភពបានបន្តថា ទំនាក់ទំនងស្នេហារវាង ឡោម លក្ខិណា និងបុរសខាងលើបានផ្តើមឡើងត្រឹមរយ:ពេលខ្លីប៉ុណ្ណោះតែដោយហេតុថា ការស្រលាញ់ហើយទុកចិត្តគ្នានោះទើបនាងសម្រេចចិត្តជ្រើសយកថ្ងៃភ្ជាប់ពាក្យតែម្តង។ដោយឡែកសម្រាប់ពេលវេលាកំណត់ថ្ងៃមង្គលការគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

ដំណឹងនៃការភ្ជាប់ពាក្យនេះបានធ្វើឲ្យមហាជនជាច្រើននាំគ្នាជូនពរនាងផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ១១ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី១០ ទី១១ នៃសាលាប៊ែលធីអន្តរជាតិជាង៣ពាន់នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក

Sokha Hotels

ព័ត៌មានពេញនិយម