Connect with us

ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តព្រះវិហារ ជួសជុលផ្លូវ មុនពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

បានផុស

នៅ

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បាន​ជួសជុល​ផ្លូវមួយចំនួននៅក្នុងខេត្តព្រះវិហារ​ ដើម្បីសម្រួលដល់​ការធ្វើចរាចរណ៍របស់​ប្រជាពលរដ្ឋ ជា​ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងឈានមកដល់នាខែក្រោយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ លោក សំ លាងទ្រី បាន​ឲ្យ​ដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បាននិងកំពុងធ្វើសកម្មភាពជួសជុល ថែទាំផ្លូវមួយចំនួន ដែលមានដូចជា៖

ការ​​ជួសជុលផ្លូវជាតិលេខ៦២ ក្រាលកៅស៊ូ DBST ប្រវែង ៣៥០០ម៉ែត្រ ចាប់ពីគីឡូម៉ែត្រ 175+500 ដល់គ.ម 179+000 ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ការ​ថែទាំផ្លូវជាតិលេខ ៩៤ (ក្រាលដីល្បាយថ្ម) ប្រវែង ៥៣,៩០គីឡូម៉ែត្រ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ

ការថែទាំផ្លូវជាតិលេខ ៦២ (ក្រាលកៅស៊ូ DBST) នៅចន្លោះ គ.ម 143+000 ដល់ គីឡូម៉ែត្រ 144+500 ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម