Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តស្វាយរៀង រៀបចំប្រព័ន្ធបាញ់ទឹករួចរាល់​ក្នុងតំបន់ត្រជាក់ចិត្តត្រៀម​សង្រ្កាន្តចូលឆ្នាំ

បានផុស

នៅ

(ខេត្តស្វាយរៀង): សង្ក្រាន្តស្វាយរៀង ដែលនឹងប្រារព្ធធ្វើឡើងនៅអំឡុងចូលឆ្នាំខ្មែរ នាពេលឆាប់ៗខាងមុខនេះ នឹងកាន់តែសប្បាយ និងប្លែកខ្លាំងជាងឆ្នាំមុនៗទៀត ពោលគឺអាជ្ញាធរ បានរៀបចំដោយបំពាក់ប្រព័ន្ធបាញ់ទឹក នៅតំបន់ត្រជាក់ចិត្ត ដើម្បីត្រៀមស្វាគមន៍ប្រជាពលរដ្ឋមកលេងកម្សាន្តនៅទីនេះ។ នេះបើតាមការឲ្យដឹងពីលោក អ៊ឹម មេសា ប្រធានអង្គភាពរដ្ឋាករទឹកស្អាតស្វាយរៀង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ខណ:ដែលលោក និងក្រុមការងារ​កំពុងតែមមាញឹកក្នុងការរៀបចំតប្រព័ន្ធបាញ់ទឹក នៅតំបន់ត្រជាក់ចិត្តសង្ក្រាន្តស្វាយរៀង​នៅខាងមុខសាលា​ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានឲ្យដឹងទៀតថា «យើងបានធ្វើតេស្តបាញ់ទឹកពីលើរួចហើយ គឺបាចសាចជះពេញផ្លូវតែម្តង ខុសពីបណ្តាឆ្នាំមុនៗដែលរៀបចំទុយោទឹកកាត់ទទឹងថ្នល់ នៅតំបន់ត្រជាក់ចិត្ត សង្ក្រាន្តស្វាយរៀង» ។

សូមបញ្ជាក់ថា ក្រុមការងាររៀបចំសង្ក្រាន្តស្វាយរៀង បានរៀបចំដាក់ពាងរួចជាស្រេចមកហើយ នៅតំបន់ត្រជាក់​ចិត្តនេះ។ សង្ក្រាន្តស្វាយរៀង បានអាកខានលេងកម្សាន្តអស់រយ:ពេល៣ឆ្នាំកន្លងមកហើយ ដោយសារបញ្ហាជំងឺកូវីដ ១៩។ ហើយកាលពីពេលកន្លងទៅ គឺអាជ្ញាធរបានរៀបចំរថយន្តពន្លត់អគ្គិភ័យ ដើម្បីបាញ់ស្រោចទៅអ្នកចូល​រួមឱ្យត្រជាក់កាយចិត្តព្រមទាំងមានការប្រគុំតន្ត្រីសម័យ និងមានលេងល្បែងប្រជាប្រិយ​នៅតាមទីវត្តអារាមថែម​ទៀតផង៕

ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម