Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកែប ស្នើលោក ជា សុផារ៉ា ជួយអភិវឌ្ឍទីតាំងចំនួនបី ដើម្បីនិរន្តរភាពខេត្ត

បានផុស

នៅ

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានស្នើសុំលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាការជាតិគ្រប់គ្រងនិងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ឱ្យជួយអភិវឌ្ឍទី តាំងចំនួនបីកន្លែង នៅក្នុងខេត្តកែប នៅខណៈដែលលោកឧបនាយករដ្ឋមន្រ្តី អញ្ជើញក្នុង ពិធីសម្ពោធឆ្នេរ សមុទ្រគម្រូសណ្ឋាគារថ្ងៃបាំងឆ័ត្រ កាលពីថ្ងៃទី ២៤ មីនា ដើម្បីបន្តនិរន្តរភាពរបស់ខេត្តកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើរទាំងដែលលោកអភិបាលខេត្តស្នើនេះ រួមមាន ទី១-ចាក់ពង្រីកឆ្នេរកម្សាន្ត ចាប់ពីចំណុចពយព្រះរាជដំណាក់ រហូតដល់រង្វង់មូល ៩៩ម៉ែត ប៉ែកខាងត្បូងឆ្នេរ ២.៧០០ម៉ែត្រ ទូ២- អាងប្រព្រឹត្តិកម្មខ្នាតធំនៅប៉ែកខាងជើងឆ្នេរ ២.៧០០ម៉ែត្រ និង៣-ជួយកសាងរូបសំណាកបដិមាចំនួន ២កន្លែង រូបទី១ ជាបដិមាខ្នាតធំបែបព្រះពុទ្ធសាសនា និងរូបទី២ ជាបដិមាខ្នាតធំបែបព្រហ្មញ្ញសាសនា។

តបនឹងការស្នើនេះ លោក ជា សុផារ៉ា បានបញ្ជាក់ថា នឹងទទួលយកទៅពិចារណា និងសិក្សាលម្អិតឱ្យបានល្អិតល្អន់​នូវសំណើរនេះ។

លោកបានលើកឡើងថា សំណូមពរទី១ ការចាក់ពង្រីកឆ្នេរសមុទ្របន្ថែម លោកតម្រូវឱ្យសិក្សាពីផលប៉ះពាល់ និងសិក្សាពីកញ្ចប់ថវិកាក្នុងការចំណាយសម្រាប់អនុវត្តសំណើរនេះ យ៉ាងណាលោកអះអាងថា នឹងខិតខំឆ្លើយ​តបជាមួយសំណូមពរនេះ។

សម្រាប់សំណូមពរទី២ ការកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ លោកតម្រូវឱ្យរដ្ឋបាលខេត្ត សហការគ្នាជាមួយ​គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីជៀសផុតពីបញ្ហានានា ដោយត្រូវរៀបចំជាប្រព័ន្ធ ១. លំនៅដ្ឋាន ២. ភោជនីយដ្ឋាន និង៣. បណ្ដាសណ្ឋាគារ កុំឱ្យទឹកកខ្វក់ទាំងនោះហូរចូលសមុទ្រ និងត្រូវសិក្សាបន្ថែម​ពីបច្ចេកទេសថ្មីៗ ដែលប្រទេសជិតខាងគេអនុវត្តបានជោគជ័យ។

ដោយឡែកសម្រាប់សំណូមពរទី៣ ការកសាងរូបសំណាកបដិមា លោកស្នើឱ្យមានការស្ទាប់ស្ទង់ជាមួយមតិមហាជន ដើម្បីធ្វើការតិះទៀនកែលម្អ និងជៀសឱ្យបានពីផលប៉ះពាល់ជាមួយវប្បធម៌ ជំនឿ និងសាសនា ជាដើម។

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ការដ្ឋាន ១ កន្លែង ក្នុងសង្កាត់ទួលទំពូងទី ២ យកកម្ទេចថ្មដាក់លើចំណីផ្លូវ នាំឲ្យផ្លូវកាន់តែតូចចង្អៀត

ជីវិតកម្សាន្ដ៧ នាទីutes មុន

តួអាចែវិលមកអាជីពវិញ ក្រោយបាត់មុខ៦ឆ្នាំពីវិស័យភាពយន្តចិន

សន្តិសុខសង្គម១៧ នាទីutes មុន

ដំណាំថ្នាំជក់ពលរដ្ឋ ២៥ ០០០ដើម ត្រូវបានជនសង្ស័យលួចកាប់បំផ្លាញ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

យោធាកូរ៉េខាងត្បូងសង្ស័យ​ថា កូរ៉េខាងជើង​​ត្រៀម​បញ្ជូន​ទ័ព​បន្ថែម​ទៅ​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

លោក ត្រាំ៖ អាមេរិក និង​ចិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មរួម​គ្នា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២៣ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

Sokha Hotels

ព័ត៌មានពេញនិយម