Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ជំរុញបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅភូមិភាគឦសាន​ដោយយកវិស័យកសិ​-ឧស្សាហកម្មជាស្នូល

បានផុស

នៅ

រាជរដ្ឋាភិបាល កំពុងជំរុញបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅភូមិភាគឦសាន្តប្រទេស ដោយយកវិស័យកសិ-ឧស្សាហកម្ម​ជាស្នូល។​ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ បានលើកឡើងនៅក្នុងពិធីសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម កាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិបាលជំរុញខេត្តដែលសំខាន់ៗមានសក្តានុពលផ្នែកសេដ្ឋកិច្ច ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចបន្ថែមទៀតរបស់កម្ពុជា។

សម្តេច បានគូសបញ្ជាក់ថា « បច្ចុប្បន្នប៉ូលសេដ្ឋកិច្ចទី១ នៅភ្នំពេញ, ប៉ូលសេដ្ឋកិច្ចទី ២ ខេត្តព្រះសីហនុ, ប៉ូលសេដ្ឋកិច្ចទី ៣ នៅខេត្តសៀមរាប ហើយប៉ូលសេដ្ឋកិច្ចទី៤ យើងនឹងបង្កើត៤ខត្តតែម្តង គឺខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ដោយ៤ខេត្តនេះ យើងធ្វើជាប៉ូលសេដ្ឋកិច្ចទី៤»។

បន្ថែមលើនេះ សម្តេចតេជោ បានសង្កត់ធ្ងន់ដូច្នេះ« ខ្ញុំសង្ឃឹមថា នឹងបង្កើតបានប៉ូលសេដ្ឋកិច្ចទី៥ នៅភូមិភាគឦសាន ដោយយកវិស័យកសិក-ឧស្សាកម្មជាស្នូល រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី រុញច្រកនេះឱ្យទៅ អាចជាចំណុចដែលយើង ត្រូវរកវិធីរុញ ព្រោះយើងមានផលិតផលភូមិមួយផលិតផលមួយ»។

បើតាមសម្តេចតេជោ ការពន្លឿនរៀបចំផែនការ និងការអនុវត្តគំនិតផ្តួចផ្តើម ប៉ូលសេដ្ឋកិច្ចទី៤ នៅភាគពាយ័ព្យ ដោយផ្សារភ្ជាប់នឹងច្រកមច្ឆា និងអង្ករ ដើម្បីកៀរគរវិនិយោគិន ក្នុងនិងក្រៅប្រទេស មកចូលរួមជំរុញផលិតកម្ម ការកែច្នៃ ការនាំចេញ កសិផលវារីវប្បកម្ម និងបសុសត្វទៅកាន់ ទីផ្សារប្រទេសចិន និងអន្តរជាតិ។

ជាមួយគ្នានេះ សម្តេច បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម ត្រូវជួយវាយតម្លៃជាប្រចាំ នូវតម្រូវការទីផ្សារ និងសហការសម្រួលទីផ្សារ សម្រាប់កសិផលទាំងក្នុង និងក្រៅប្រទេសផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៥ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម