ព័ត៌មានជាតិ
រ៉ូបូតដំបូងគេអាចនិយាយភាសាខ្មែរ ស្រាវជ្រាវដោយបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
មនុស្សយន្តដំបូងគេ (Robot) ដែលបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវនៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាមានសមត្ថភាពអាចនិយាយជាភាសាខ្មែរ ហើយថែមទាំងអាចប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញបានថែមទៀតផង។

ការបង្កើតមនុស្សយន្តនេះឡើង ធ្វើឡើងក្នុងគោលបំណងសំខាន់បំផុតមួយគឺដើម្បីលើកកម្ពស់ការប្រើប្រាស់ «ភាសាជាតិ» នៅក្នុងបច្ចេកវិទ្យាឌីជីថលឱ្យបានកាន់តែច្រើនបន្ថែមទៀត។
មនុស្សយន្តមួយនេះ អាចប្រាស្រ័យទាក់ទងគ្នាជាមួយមនុស្សបាន តាមរយៈការនិយាយជាភាសាខ្មែរ ការផ្ដល់សេវាបដិសណ្ឋាកិច្ច ដូចជាផ្ដល់នូវព័ត៌មានទូទៅពាក់ព័ន្ធនឹងបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ មិនតែប៉ុណ្ណោះ Robotនេះ ក៏អាចស្ដាប់រាល់ការនិយាយជាភាសាខ្មែរ ធ្វើការវិភាគរាល់ពាក្យពេចន៍ទាំងនោះ នឹងឆ្លើយតបជាភាសាខ្មែរមកវិញ ហើយវាក៏ត្រូវបានដាក់បញ្ចូលមុខងារចាប់កាន់បានអាចសម្គាល់បានមុខមនុស្ស និងវត្ថុនានា។

លោក ប្រាជ្ញ ច័ន្ទឧត្ដម ដែលជាអ្នកសម្របសម្រួលបច្ចេកវិទ្យាឌីជីថលផ្នែក A.I បានឱ្យដឹងដែរថា ការបង្កើតមនុស្សយន្តដ៏ឆ្លាតវៃនេះឡើង ដើម្បីបង្កើនសកម្មភាពនៃការស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ឱ្យបានកាន់តែច្រើនជាងមុននៅកម្ពុជា។ Robot នេះបានដាក់ចូលនៅបច្ចេកវិទ្យាជាច្រើនដូចជា ការដាក់ចូលនៅមុខងារ បម្លែងអក្សរខ្មែរជាភាសាខ្មែរ, ប្រព័ន្ធ Chat-bot និងកម្មវិធីវិភាគមុខមនុស្សនិងវត្ថុជាដើម។

លើសពីនេះទៀត លោក ប្រាជ្ញ ច័ន្ទឧត្ដម និងក្រុមអ្នកស្រាវជ្រាវដទៃទៀត ក៏គ្រោងបង្កើតនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ដើម្បីអាចជួយដោះស្រាយបញ្ហានៅក្នុងសង្គម តាមក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជននានាមួយចំនួនផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?