ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ នឹងរៀបចំឲ្យមានការតាំងពិព័រណ៍សៀវភៅ និងចែកសៀវភៅ១ពាន់ក្បាលរយៈពេល៣ថ្ងៃ
នៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ខេត្តបន្ទាយមានជ័យនឹងរៀបចំឲ្យមានការតាំងពិព័រណ៍សៀវភៅ និងចែកសៀវភៅមិនគិតថ្លៃចំនួន១ពាន់ក្បាលដល់ប្រជាជននៅទីនោះ ព្រមទាំងមានកម្មវិធីជាច្រើនទៀតក្រោមយុទ្ធនាការ “សៀវភៅមួយ សហគមន៍មួយ” ដើម្បីផ្សព្វផ្សាយ និងជំរុញការអាននៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។

កម្មវិធីនេះធ្វើឡើងនៅទីធ្លាក្នុងបុរីសានហូ មុខសាលាអន្តរជាតិអេឡេហ្គឹន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្រៅពីពិព័រណ៍សៀវភៅ និងចែកសៀវភៅមិនគិតថ្លៃ ក៏មានដែរកម្មវិធីផ្តល់ចំណេះដឹងផ្សេងៗដូចជា កម្មវិធីប្រកួតប្រជែងការអានដើម្បីបានធ្វើដំណើរកម្សាន្តទៅប្រទេសជប៉ុន។ ការបង្កើតជាសិក្ខាសាលាដែលនិយាយពីការតែងនិពន្ធ និងដាក់អាហារូបករណ៍ផ្សេងៗ ព្រមទាំងមានការរៀបចំសង្រ្កាន្តចូលឆ្នាំខ្មែរ ដែលមានជាការលេងល្បែងប្រជាប្រិយផ្សេងៗ ដើម្បីអបអរដល់បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិថែមទៀតផង។

ចំពោះកម្មវិធីប្រកួតអាន គឺធ្វើឡើងដើម្បីជំរុញឱ្យមានការអប់រំ ការអានឱ្យកាន់តែច្រើន និងបំផុសឥទ្ធិពលធនធានមនុស្សនៅថ្នាក់មូលដ្ឋាន និងខេត្ត។ ការប្រកួតប្រជែងនេះ អាចដាក់ពាក្យប្រកួតបានតែយុវជនដែលរស់នៅខេត្តបន្ទាយមានជ័យស្រាប់ មានអាយុចាប់ពី១៥ឆ្នាំ ទៅ៣០ឆ្នាំប៉ុណ្ណោះ ដោយយកម្ចាស់ជ័យលាភីចំនួនម្នាក់ក្នុងមួយខេត្ត។ ដោយឡែក ប្រសិនជាសាធារណជនមានបំណងចង់ដាក់ពាក្យប្រកួត អាចមើលព័ត៌មានលំអិតពីហ្វេសប៊ុករបស់យុទ្ធនាការ “សៀវភៅមួយ សហគមន៍មួយ”។ រង្វាន់សម្រាប់អ្នកទទួលបានជ័យលាភីមានដូចជា អ្នកជ័យលាភីលេខ១ ទទួលបាន ៦០ ម៉ឺនរៀល អ្នកជ័យលាភីលេខ២ ទទួលបាន៣០ម៉ឺនរៀល និងអ្នកជ័យលាភីលេខ៣ ទទួលបានកាដូអនុវស្សាវរីយ៍ផ្សេងៗ។

សូមជម្រាបថា យុទ្ធនាការ “សៀវភៅមួយ សហគមន៍មួយ” ជាគម្រោងមួយដែលលើកកម្ពស់ការអានជាសារធាណៈ ដើម្បីជំរុញឱ្យការអាននៅកម្ពុជាមានភាពទូលំទូលាយ។ យុទ្ធនាការនេះ មានរយៈពេល២ឆ្នាំ និងធ្វើឡើងទាំង ២៥ខេត្តក្រុងនៅកម្ពុជា ដែលមានសកម្មភាពធំៗ៥ គឺការប្រកួងប្រជែងការអានប្រចាំខេត្ត ការចែកសៀវភៅដោយឥតគិតថ្លៃ បណ្ណាល័យចល័ត ការអភិវឌ្ឍបណ្ណាល័យ និងផ្សារណាត់សៀវភៅ ដោយមានលោក សុខ ឡាក់ ជាប្រធាន។ ខេត្តបន្ទាយមានជ័យ គឺជាខេត្តទី២ នៃយុទ្ធនាការមួយនេះ បន្ទាប់ពីខេត្តកំពង់ស្ពឺ គឺជាខេត្តដំបូងនៃដំណើរការយុទ្ធនាការ “សៀវភៅមួយ សហគមន៍មួយ”៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ