ព័ត៌មានជាតិ
រយៈពេលមួយថ្ងៃមនុស្ស៦នាក់បានស្លាប់ និងរន្ទះបាញ់គោស្លាប់១ក្បាល
យ៉ាងហោចណាស់ ក៏មានមនុស្សក្មេងចាស់ស្លាប់ចំនួន៦នាក់ ក្នុងនោះមនុស្សក្មេងចាស់៥នាក់ស្លាប់ ដោយសារលង់ទឹកនៅទីកន្លែងដោយឡែកពីគ្នា និងម្នាក់ទៀតស្លាប់ ដោយឆក់ខ្សែភ្លើង រួមទាំងសត្វគោ១ក្បាលស្លាប់ ដោយសាររន្ទះបាញ់ នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ។
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណីទី១៖ នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ មានឈ្មោះ ម៉ន វួន ភេទប្រុស អាយុ៤៥ឆ្នាំ ជាមនុស្សសតិមិនប្រក្រតី នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានផឹកស្រាស្រវឹងចុះងូតទឹកកំពុងឡើងជន់ បណ្តាលឲ្យលង់ស្លាប់, ករណីទី២៖ នៅវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ក្មេងប្រុសឈ្មោះ ឈៀ មង្គល អាយុ៦ឆ្នាំ នៅភូមិភូមិព្រះស្រែ ឃុំតាឡំ ស្រុកមង្គលបូរី បានលង់ទឹកស្លាប់ ពេលដែលក្មេងរងគ្រោះទៅលេងទឹកហូរ, ករណីទី៣៖ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែតុលា មាន២នាក់ម្តាយនិងកូនបានលង់ទឹកស្លាប់នៅចំណុចអាងគ្រុឌ។ ដំបូងមានឈ្មោះ សន ស្រីអឿង ភេទស្រីអាយុ១៦ឆ្នាំ នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក បានដើរឆ្លងទឹកហូរទៅបេះម្ទេសពេលនោះ ក៏រអិលជើងដួលបណ្តាលទឹកហូរកួចឃើញដូច្នេះម្តាយឈ្មោះ លីន សាង ភេទស្រីអាយុ៤២ឆ្នាំ បានចុះទៅជួយត្រូវបានលង់ស្លាប់ទាំង ២ នាក់, ករណីទី៤៖ នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៥ ខែតុលា មានក្មេងស្រីម្នាក់ ឈ្មោះ វិន មេសា អាយុ០១ឆ្នាំ៤ខែ នៅភូមិម៉ក់ហ៊ឺន ឃុំកូប ស្រុកអូរជ្រៅ បានលង់ទឹកស្លាប់ ពេលបងប្រុសអាយុ១១ឆ្នាំនាំមកលេងនៅមុខផ្ទះ។
តាមតួលេខរបស់ស្នងការដ្ឋាន ជនរងគ្រោះដែលស្លាប់ដោយសារលង់ទឹក ចាប់ពីមានទឹកជំនន់មកទល់ថ្ងៃទី១៥ ខែតុលានេះ បានកើនឡើង១១នាក់ហើយ របាយការណ៍បានបង្ហាញទៀតថា នៅវេលាម៉ោង៤ល្ងាចថ្ងៃទី១៥ ខែតុលា មានភ្លៀងធ្លាក់លាយឡំនិងផ្គររន្ទះ ពេលនោះសត្វគោ០១ក្បាលត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ ខណៈកំពុងដើរស៊ីស្មៅ នៅចំណុចភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក។
ដោយឡែក នៅវេលាម៉ោង៨យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ មានឈ្មោះនី ណុយ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិទ្រលោកលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បានឆក់ចរន្តអគ្គិសនីស្លាប់ ខណៈពេលជនរងគ្រោះដើរទៅផ្ទះបាយស្រវាបើកកុងតាក់ភ្លើងប៉ះចំខ្សែភ្លើងដាច់ បណ្តាលឲ្យឆក់ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ៕
អត្ថបទ៖ វ៉ាន ណាង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត