ព័ត៌មានជាតិ
មន្រ្តី៖ សុខភាពលោក ខៀវ សំផន ក្នុងពន្ធនាគារ គឺល្អប្រសើរ
ក្រុមការងារនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានចុះទៅមើលស្ថានភាពសុខភាព លោក ខៀវ សំផន ដែលជាមេដឹកនាំខ្មែរក្រហមម្នាក់ដែលកំពុងឃុំខ្លួននៅក្នុងពន្ធនាគារខេត្តកណ្តាល។ ក្រុមការងារនេះ បានបញ្ជាក់ថា សុខភាពរបស់លោក ខៀវ សំផន នៅតែមានស្ថានភាពល្អប្រសើរ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានបង្ហាញឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ថា ក្នុងបេសកកម្មចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារ ខេត្តកណ្ដាលនេះ អ្នកមើលថែទាំលោក ខៀវ សំផន បានប្រាប់ថា ពីមួយថ្ងៃៗរូបលោកពិសារបាយបានច្រើន ព្រមទាំងអាចរុញរទេះដើរបានតិចៗដោយខ្លួនឯង។

ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តកណ្ដាលនេះ ធ្វើឡើងតាមការចាត់តាំងរបស់លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សតាមពន្ធនាគារនៅទូទាំងប្រទេសកម្ពុជា គឺជាបេសកកម្មសំខាន់មួយក្នុងចំណោមបេសកកម្មដ៏ទៃទៀតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។ ឆ្លៀតក្នុងឱកាសនេះ លោក កែវ រ៉េមី ក៏បានផ្តល់អំណោយតាមរយៈក្រុមការងារជាឱសថចំនួន៨មុខ សម្រាប់ប្រើប្រាស់ក្នុងពន្ធនាគារផងដែរ។


លោក ខៀវ សំផន គឺជាមេដឹកនាំកំពូលមួយរូបនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ១៩៧៥-១៩៧៩។ ក្រោយរបបនេះដួលរលំ រូបលោកត្រូវបានសាលាក្តីខ្មែរក្រហម ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦។
នៅឆ្នាំ២០២២ លោក ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតក្រោយពីដំណើរការក្តីអស់រយៈពេល ១៥ឆ្នាំ និងត្រូវផ្ទេរចេញទៅកាន់ពន្ធនាគារខេត្តកណ្តាលដើម្បីបន្តអនុវត្តទោស។ ការឃុំខ្លួនលោក ខៀវ សំផន ត្រូវបានធានាឱ្យមានលក្ខណៈសមរម្យសម្រាប់បុគ្គលជាមនុស្សចាស់ជរា ពិបាកចល័តទី និងមានបញ្ហាសុខភាព៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ