Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មានលើកទឹកចិត្តកីឡាករប្រដាល់គុនខ្មែរឱ្យប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមស៊ីហ្គេម ខាងមុខ

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានលើកឡើងថា ការប្រកួតតែងមានឈ្នះ មានចាញ់ តែទោះយ៉ាងណាត្រូវតែខំប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យវិស័យកីឡាគុនខ្មែរ កាន់តែរីកចម្រើន ឈានទៅមុខ។ លោករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីប្រដាល់គុនខ្មែរ នៅខេត្តស្វាយរៀង កាលពីថ្ងៃទី ២៦ ខែ មីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តី បានលើកឡើងដូច្នេះថា« ការប្រកួត មានឈ្នះ មានចាញ់ ដូចក្រសួងអប់រំ បានលើកឡើងនៅ​ពេល​ប្រឡងថា អ្នកចេះ គឺជាប់ ដូចនៅក្នុងការប្រកួតប្រដាល់នេះដែរ អ្នកពូកែ គឺឈ្នះ ហើយយើងអ្នកទស្សនាសូមទះដៃ ទោះខ្មែរយើងឈ្នះ ឬបរទេសឈ្នះក៏ដោយ ព្រោះក្នុងការប្រកួតកីឡា សំខាន់យកបច្ចេកទេស ។ ដូច្នេះសម្រាប់​ការប្រកួតនេះ ក៏ជាការហ្វឹកហាត់កីឡាករខ្មែរយើង ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស ឈានទៅចូលរួមប្រកួត​ក្នុងកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះ»។

ជាមួយគ្នានេះលោក ខៀវ កាញារីទ្ធ បានថ្លែងកោតសរសើរចំពោះអាជ្ញាធរខេត្តស្វាយរៀង ដែលបានផ្តល់ទីតាំង និងចូលរួមសហការជាមួយក្រុមការងារ ទូរទស្សន៍ជាតិកម្ពុជា ក្នុងការរៀបចំតុបតែង ទេសភាព ហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងស្រស់ស្អាត ដើម្បីរៀបចំបានការប្រកួត កីឡាប្រដាល់គុនខ្មែរ។

វិស័យកីឡាប្រដាល់គុនខ្មែរ បច្ចុប្បន្នមានការគាំទ្រខ្លាំងពីសំណាក់ពលរដ្ឋខ្មែរ ជាពិសេសនៅពេលដែលមាន​ការប្រកួត​លក្ខណៈ​អន្តរជាតិ។ កីឡាករប្រដាល់គុនខ្មែរ ដែលកំពុងមានឈ្មោះបោះសំឡេងសព្វថ្ងៃ និងមាន​ការគាំទ្រច្រើនពីមហា​ជន មានដូចជា កីឡាករ ធឿន ធារ៉ា ព្រំ សំណាង ពេជ្រ សម្បត្តិ ឈឿន ល្វៃ និងកីឡាករលំដាប់A របស់កម្ពុជា មួយចំនួនទៀត។

អ្នកជំនាញកីឡាមើលឃើញថា កំណើននៃការគាំទ្រដ៏សម្បើមនេះ គឺជាផ្នែកដ៏សំខាន់ ដែលជួយជំរុញវិស័យកីឡា​ប្រដាល់គុនខ្មែរ ឱ្យកាន់តែល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសនឹងមានធនធានល្អៗសម្រាប់វិស័យមួយនេះ កាន់តែច្រើន និងបានផ្តល់តម្លៃខ្លួនក្នុងការប្រកួតកាន់តែខ្ពស់សម្រាប់កីឡាករ៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម២ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្អែក ក្រសួងយុត្តិធម៌ នឹងចាប់ផ្ដើមបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំចាស់ និងដាក់ទិសដៅការងារឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

សន្តិសុខសង្គម២៤ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម