ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន៖ មន្រ្តីអធិការកិច្ចគ្រប់ស្ថាប័នត្រូវបន្តរួមគ្នាពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់នូវអភិបាលកិច្ចល្អ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវការជម្រុញដល់មន្រ្តីអធិការកិច្ចគ្រប់ស្ថាប័នត្រូវបន្តរួមគ្នាពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់នូវអភិបាលកិច្ចល្អ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជេីញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋម ជំនាន់៥ វគ្គ ១+២ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

លោកជំទាវ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានជាតិអធិការកិច្ច ដែលបានប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាលដោយសម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និងអបអរសារទរចំពោះជ័យលាភីទាំងអស់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ និងសង្ឃឹមថាសិក្ខាកាមទាំងអស់នឹងនាំយកនូវចំណេះដឹងថ្មីៗដែលទទួលបានពីវគ្គសិក្សានេះ ទៅបំរើស្ថាប័នសាម៉ីឱ្យបានកាន់តែល្អប្រសើរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ជាតិ និងការលើកកម្ពស់អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល។

លោកជំទាវបានបន្តទៀតថា ការបណ្តុះបណ្តាលជំនាញអធិការកិច្ច គឺពិតជាមានសារៈសំខាន់ដែលមិនត្រឹមតែផ្តល់ចំណេះដឹង និងលើកកម្ពស់ជំនាញមួយកម្រិតថែមទៀត ដល់មន្រ្តីរាជការអធិការកិច្ច ដើម្បីយកទៅបំពេញការងារឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាព គណនេយ្យភាព និងសុចរិតភាព ស្របតាមក្រមសីលធម៌វិជ្ជាជីវៈអធិការកិច្ច ដើម្បីរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អនៅកម្ពុជាប៉ុណ្ណោះទ ប៉ុន្តែវាជាការផ្សាភ្ជាប់នូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្រ្តី រាជការអធិការកិច្ចគ្រប់កម្រិត និងគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លើសពីនេះ ការបណ្តុះបណ្តាលជំនាញអធិការកិច្ច នឹងបង្កើននូវការទទួលស្គាល់ពីមជ្ឈដ្ឋាននានា អំពីការចូលរួមរបស់វិស័យអធិការកិច្ចក្នុងការបង្ការទប់ស្កាត់ កែលម្អ និងមានវិធានការ ដើម្បីប្រឆាំងនឹង អំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាព អសកម្មនានា ក៏ដូចជា ការរួមចំណែកពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់ អភិបាលកិច្ចល្អនៅកម្ពុជាផងដែរ៕
អត្ថបទ៖ វិមាន





-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់