ព័ត៌មានជាតិ
នេះមុខមាត់ពិតឃាតក បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
ក្រោយបាញ់តដៃជាមួយសមត្ថកិច្ចរហូតដល់ស្លាប់ខ្លួន ឃាតកបានបន្សល់ទុករបស់របរជាប់ខ្លួនមួយចំនួន រួមទាំងកាំភ្លើងខ្លីមួយដើមក្បែរសព។
ដោយឡែក អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ចេញភិនភាគមុខមាត់ឃាតករ ក្រោយបង្រ្កាបបាន។ ជនសង្ស័យមានឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ភេទប្រុស អាយុ ៣៨ឆ្នាំ។
គួរបញ្ជាក់ថា ជនល្មើសឈ្មោះ អ៊ា ណារ៉េន បានរត់គេចទៅលាក់ខ្លួននៅក្នុងភូមិសាស្រ្តខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ក្រោយបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្រោយធ្វើការស្រាវជ្រាវរហូតដល់កំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ នៅវេលាម៉ោង ១៧និង៤៦នាទី ថ្ងៃ ១៥ ខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានប្រទះឃើញជនសង្ស័យនៅចំណុចមាត់អូរជាប់ជើងភ្នំ អូរកណ្តៀរ ក្នុងដីចំការស្វាយចន្ទី ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ សមត្ថកិច្ចបានឲ្យជនសង្ស័យប្រគល់ខ្លួនតាមសម្រួល ប៉ុន្តែជនសង្ស័យរឹងរូសមិនព្រមប្រគល់ខ្លួន និងបានបាញ់តដៃ សមត្ថកិច្ចបានប្រើសិទ្ធិការពារខ្លួន ដោយបាញ់តបតគ្នាទៅវិញទៅមកបណ្តាលឲ្យជនសង្ស័យឈ្មោះ អ៊ា ណារ៉េន ស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង។
ក្នុងប្រតិបត្តិការតាមចាប់ជនដៃដល់ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនគូកនម្នាក់ទៀតឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ ២៥ឆ្នាំ (អ្នកបើករថយន្ត) នៅចំណុចផ្ទះជួលក្បែរវត្តទួលតាឯក ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្រោយការចាប់ខ្លួន តុលាការបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើឃាតកម្ម និងបទជួញដូរសារធាតុញៀន។
ចំណែកភរិយា និងកូនជនដៃដល់ត្រូវបានដោះលែង ដោយរកឃើញមិនមានពាក់ព័ន្ធបទឧក្រិដ្ឋពាក់ព័ន្ធនោះទេ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ