Connect with us

ព័ត៌មានជាតិ

លោក ឌិត ទីណា គាំទ្រវិស័យឯកជនចូលរួម​ផលិតកសិផលឱ្យត្រូវស្តង់ដារ​នាំចេញទៅអឺរ៉ុប

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ក្រសួងនឹងត្រៀមខ្លួនជាស្រេចក្នុងការជួយជំរុញ និងគាំទ្រ ដល់វិស័យឯកជន ជាពិសេសការផ្តល់អ្នកបច្ចេកទេស ដើម្បីបង្រៀនដល់កសិករឱ្យផលិតកសិផលស្របតាមស្តង់ដារ​របស់ទីផ្សារអឺរ៉ុប តាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ដោយមានការធានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៧ ខែ មីនា។

នាជំនួបនេះ លោកបានថ្លែងប្រាប់ក្រុមការងារ EuroCham ត្រូវតែយកចិត្តទុកដាក់ វិភាគ និងធានាផល​ចំណេញ​សម្រាប់កសិករកម្ពុជាផងដែរ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានស្នើឱ្យមានការជំរុញការធ្វើការកសិកម្មល្អ (GAP) និងផ្តោតលើមុខដំណាំគន្លឹះឱ្យមានគុណភាពខ្ពស់ ព្រមទាំងនិរន្តរភាពកសិកម្ម។

លោក ឌិត ទីណា ក៏បានស្នើឱ្យ EuroCham ពិនិត្យលទ្ធភាពធនាគារអឺរ៉ុបក្នុងការទទួល​បានប្រាក់កម្ចីដែលមាន​អត្រាការប្រាក់ទាប និងព្យាយាមផ្តល់នូវស្តង់ដាដែលអាចនាំចូលទៅអឺរ៉ុបបាន។

សូមបញ្ជាក់ថា គោលបំណងនៃជំនួបនេះ គឺណែនាំពីសមាសភាពប្រធាន និងអនុប្រធានគណកម្មាធិការ AgriBusiness ដែលទើបតែងតាំងថ្មី និងពិភាក្សាអំពីការស្នើសុំកិច្ចសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរៀបចំកម្មវិធី Breakfast Talk ក្រោមប្រធានបទ “Cambodia AgriBiz Update” នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ។ កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង EuroCham គឺផ្តោតទៅលើចំណុចសំខាន់ៗដូចជា ផលិតកម្មប្រកបដោយនិរន្តរភាព សន្តិសុខស្បៀង ច្បាប់ពលកម្ម និងផលិតកម្មតាមកិច្ចសន្យា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម