Connect with us

ព័ត៌មានជាតិ

ប.ស.ស. សាកល្បងគម្រោង របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព បុគ្គលស្វ័យនិយោជន៍ ភ្នំពេញ

បានផុស

នៅ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានសម្រេចដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ជាអ្នកបើកបរត្រីចក្រយានយន្តដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ នាថ្ងៃទី២៧ ខែមីនានេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា ប.ស.ស. កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការហ្គ្រេត (GRET) ក្រោមការឧបត្ថម្ភគាំទ្រដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានសម្រេចដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលគម្រោងសាកល្បងនេះ ធ្វើឡើងជំហានដំបូងសម្រាប់តែបុគ្គលស្វ័យនិយោជន៍(អ្នកបើកបរត្រីចក្រយានយន្ត) ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញតែប៉ុណ្ណោះ។

លោក អ៊ុក សមវិទ្យា មានប្រសាសន៍បន្តទៀតថា ការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍នាពេលនេះ នឹងក្លាយជាយន្តការសិក្សាសម្រាប់ការពង្រីក នៃការគ្របដណ្តប់របបសន្តិសុខសង្គមសម្រាប់គ្រប់បុគ្គលស្វ័យនិយោជន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ហើយនេះគឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមកម្ពុជាផងដែរ។

លោកអគ្គនាយក បានស្នើដល់បងប្អូនជាអ្នកបើកបរត្រីចក្រយានយន្ត និងសមាជិក ប.ស.ស. ទាំងអស់ សូមលើកឡើងឱ្យចំៗចំពោះបញ្ហាប្រឈមនានានៅពេលទៅប្រើប្រាស់សេវា ប.ស.ស. និងអាចទាក់ទងមក ប.ស.ស. តាមរយៈមន្រ្តី-បុគ្គលិក ប.ស.ស. ដោយផ្ទាល់ ឬតាមលេខទំនាក់ទំនង ១២៨៦ (អាចខលចូលដោយឥតគិតថ្លៃគ្រប់ប្រព័ន្ធពេញ ២៤ម៉ោង) ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់ ប.ស.ស. ដើម្បីអាចឱ្យ ប.ស.ស. ងាយស្រួលដោះស្រាយទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក Emmanuel Dollfus នាយករងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ បានលើកឡើងថា ការដាក់ឱ្យអនុវត្តគម្រោងសាកល្បងនាពេលនេះ គឺជាសមិទ្ធផលថ្មីសម្រាប់ ប.ស.ស. ដែលអាចពង្រីកបន្ថែមលើការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ហើយគម្រោងសាកល្បងនេះ គឺប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់ការចុះឈ្មោះចូលក្នុងប្រព័ន្ធ ប.ស.ស.។

លោកបានបន្តថា លោកពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះកិច្ចសហប្រតិបត្តិការជាមួយ ប.ស.ស. កម្ពុជា និងបានធ្វើការងាររួមគ្នាលើគម្រោងជាច្រើន ហើយការសម្រេចដាក់ឱ្យអនុវត្តគម្រោងសាកល្បងនេះ អាចជាគំរូសម្រាប់ការអនុវត្ត ទៅលើក្រុមគោលដៅផ្សេងៗទៀតក្នុងការទទួលបានការគាំពារផ្នែកថែទាំសុខភាពនាពេលខាងមុខផងដែរ។

ចំណែកលោក Damien Thibault នាយករងអង្គការហ្គ្រេត (GRET) បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ប.ស.ស. កម្ពុជា ដែលបានអនុវត្តយ៉ាងជោគជ័យលើវិស័យសន្តិសុខសង្គម ដោយទទួលបានការសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងអង្គការជាតិ និងអន្តរជាតិ និងបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម