ព័ត៌មានជាតិ
ក្រៅពីកម្ពុជា ប្រទេសអាស៊ាន ០៣ ទៀត គ្រោងប្រើប្រាស់វ៉ាក់សាំងកូវីដពីចិន
ក្រោយប្រមុខរដ្ឋាភិបាលសម្រេចប្រើប្រាស់វ៉ាក់សាំងកូវីដ ១៩ ពីប្រទសចិន សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់មានប្រទេសមួយចំនួន បានប្រើប្រាស់វ៉ាក់សាំងដែលផលិតដោយចិនរួចមកហើយ រួមទាំងប្រទេសអាស៊ានមួយចំនួនដែរ។
សម្តេចតេជោលើកករណីប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសមានចំនួនប្រជាជនច្រើនបំផុតទី ៤ លើលោកបន្ទាប់ពីចិន ឥណ្ឌា អាមេរិក ប្រធានាធិបតីឥណ្ឌូណេស៊ី បានទទួលចាក់វ៉ាក់សាំងពីប្រទេសចិនមុនគេ។ ម៉ាឡេស៊ី និងប្រទេសហ្វីលីពិន ក៏គ្រោងប្រើប្រាស់វ៉ាក់សាំរបស់ចិនដែរក្នុងតំបន់អាស៊ាន។

ប្រទេសនៅអាហ្វ្រិកនិងមជ្ឈិមបូព៌ាដូចជា អេហ្សីប និងនៅអាមេរិកឡាទីន ក៏បានប្រើប្រាស់វ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិនរួចហើយ។
សម្តេចបញ្ជាក់ថា មិនអាចរង់ចាំតទៅទៀត ដោយសារភាពចាំបាច់ការពារសុខភាពប្រជាពលរដ្ឋ ដោយសារមានការឆ្លងប៉ុន្មានថ្ងៃនេះ ភាគច្រើនជាពលករចេញពីប្រទេសថៃដែលនៅជិតខាង។
ដោយសារការប្រើប្រាស់យ៉ាងទូលំទូលាយ និងប្រទេសមួយចំនួនទៀតមិនតិចជាង ១០ ប្រទេស និងលក្ខខណ្ឌការរក្សាទុកសមស្របស្ថានភាពប្រទេសកម្ពុជា។ នេះជាមូលហេតុដែលកម្ពុជាសម្រេចនឹងប្រើប្រាស់វ៉ាក់សាំងរបស់ចិន។
រដ្ឋាភិបាលចិន បានផ្តល់វិភាគទានវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ១ លានដូស សម្រាប់មនុស្ស ៥០ ម៉ឺនាក់ ដើម្បីចាក់ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋកម្ពុជា ហើយវ៉ាក់សាំងដែលកម្ពុជានឹងប្រើប្រាស់មានឈ្មោះ Sinopharm៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់