Connect with us

ព័ត៌មានជាតិ

តម្លៃ​ស្វាយកែវ​រមៀត​បាន​ធ្លាក់​ចុះ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ដាំ​ស្វាយ​មានការ​ព្រួយ​បារម្ភ

បានផុស

នៅ

នៅ​ថ្ងៃ​ទី ​២៧ ខែមីនា​ ឆ្នាំ​២០២៣​នេះ ​ប្រជាកសិករ​ដាំ​ដំណាំ​ស្វាយកែវ​រមៀត ឬ​កែវ​ល្មៀត មួយចំនួនចង់ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍ជាបន្ទាន់រឿង​តម្លៃ​ស្វាយធ្លាក់ចុះ និង​កន្លែង​ខ្លះ គ្មាន​អ្នកទិញ ស្របពេល​នៅ​​តាម​ចម្ការ មួយ​ចំនួន ស្វាយ​ចាប់ផ្ដើម ទុំ ស្អុយ និងជ្រុះ ជា​បណ្ដើរៗ​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគាត់​ជា​កសិករ​កំពុង​មានការ​ប្រឈម​នឹង​បញ្ហា​គ្មាន​ប្រាក់​សងបំណុល​ធនាគារ អ្នក​ជំនាញ​កសិកម្ម​នៅ​ភូមិ​ខ្នាច​ព្រៃ បាន​និយាយ​លើក​ឡើង​ថា អាជ្ញាធរ​គួរ​តែ​ជួយ​អន្តរាគមន៍ ជាមួយ​ប្រទេសជិតខាង ដើម្បី​ស្នើសុំ​ឱ្យមក​ជួយ​ទិញ​ស្វាយ​កែវ​រមៀត​ក្នុង​តម្លៃ​គួរសម​ឡើងវិញ​ផង​។​

លោក​បាន​បន្ត​ទៀត​ថា តម្លៃ​ស្វាយកែវ​រមៀត​ខ្ពស់បំផុតនៅពេលនេះ គឺមួយ​គីឡូ​ ៥០០ រៀល ​តម្លៃ​នេះ មិន​អាចឱ្យ​កសិករ មានលទ្ធភាព សង​ថ្លៃ​ការប្រាក់​ធនាគារ​បានទេ នេះ​ជាការ​អះអាង របស់​កសិករ ដាំ​ស្វាយកែវរមៀត នៅ​ខេត្តកំពត និង​កែប​។

កសិករ​ដាំ​ស្វាយ ជាង​មួយ​ពាន់​ដើម ម្នាក់​នៅ​ស្រុក​ដងទង់ មិនដឹង​ពី​មូលហេតុ នៃ​ការធ្លាក់​ថ្លៃ​ស្វាយខ្លាំង​ដល់​ថ្នាក់​នេះ​ទេ លោក​កំពុងមាន​ការព្រួយបារម្ភ​ពី​ការលក់​ស្វាយ​កែវ​រមៀត​នៅ​ឆ្នាំ​២០២៣​នេះ ដោយ​មិន​គ្រប់​នឹង​សងបំណុល​ធនាគារ​ផង។

ប្រជាកសិករ​ដដែលបាន​និយាយ​ថា បើ​គ្មាន​កិច្ច​អន្តរាគមន៍ពី​អាជ្ញាធរ​នោះ​ទេ តម្លៃ​ស្វាយកែវ​រមៀត​អាច​នឹង​បន្ត​ធ្លាក់ចុះ​បន្តទៀត ព្រោះ​ឈ្មួញជា​អ្នកកំណត់ តម្លៃ​ទៅតាម​តែ​ចិត្ត ហើយ​ស្វាយ​ធ្លាក់​ចុះថ្លៃខ្លាំង​បំផុត​ទៀត​ផង៕

ដោយ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម