ព័ត៌មានជាតិ
ចូលឆ្នាំបន្ទាយឆ្មារនឹងក្លាយមហាព្រឹត្តិការណ៍ជួបជុំសប្បាយកក្រើកតំបន់ពាយ័ព្យប្រទេស
ប្រជាពលរដ្ឋក្មេងចាស់ប្រុស ស្រី យុវជន យុវតីរស់នៅតំបន់ភាគពាយ័ព្យប្រទេស នឹងមានឱកាសបានចូលរួមកម្សាន្តសប្បាយរីករាយក្នុងព្រឹត្តិការណ៍«ជួបជុំគ្រួសារ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព»។
ព្រឹត្តិការណ៍នេះ នឹងប្រារព្ធឡើងបរិវេណប្រាសាទបន្ទាយឆ្មារ ស្ថិតឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។
ចូលឆ្នាំបន្ទាយឆ្មារ រៀបចំឡើងដោយក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ សហការគាំទ្រដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងសហភាពសហព័ន្ធយុវជនខេត្តបន្ទាយមានជ័យ។ លោក កែ គឹម យ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើក និងពិធីសាសនា ព្រមទាំងកម្មវិធីកម្សាន្តសប្បាយនានា។
កម្មវិធីកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ រួមមានការប្រគន់ត្ត្រីស្គរដៃ ការលេងល្បែងប្រជាប្រិយ ការបណ្ដែតប្រទីប និងគោម ការប្រកួតគុនល្បុក្កតោ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ការប្រគំតន្ត្រីចូលរួមដោយតារាល្បីៗ ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ បន្ទាយឆ្មារត្រជាក់ចិត្ត និងទស្សនីយភាពល្ខោនខោល។ នេះបើតាមការឱ្យដឹងពីក្រុមការងារគ្រប់គ្រងព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ។
គួរកត់សម្គាល់ថា ក្នុងដំណើរឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ លោកកែ សួនភាព ប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការចូលឆ្នាំបន្ទាយឆ្មារ បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងប្រារព្ធពិធីជារៀងរាល់សប្ដាហ៍ ជាពិសេសបន្ទាប់ពីមានការរៀបចំពិធីក្រុងពាលីសុំសេចក្ដីសុខរៀបចំព្រឹត្តិការណ៍នេះកាលពី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ក្រុមការងាររៀបចំព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ បានបើកិច្ចប្រជុំជាថ្មីទៀត ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក អ៊ំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីពិនិត្យវឌ្ឍនភាពការងារ។ ក្រោយបញ្ចប់កិច្ចប្រជុំ លោកជំទាវ កែ សួនសុភី ស សុខា អនុប្រធានគ្រប់គ្រងព្រឹត្តិការណ៍ រួមនឹងក្រុមការងារក៏បានបន្តចុះទៅពិនិត្យដំណើរការរៀបចំទីតាំងប្រារព្ធពិធី ទាំងការរៀបចំពេលថ្ងៃ និងពេលរាត្រី។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ គ្រោងរៀបចំជាលើកទី១ម្ដង ហើយកាលពីឆ្នាំ២០២០ ប៉ុន្តែត្រូវខនខានដោយសារការរីករាលដាលជំងឺកូវីដ-១៩។ ការឈានទៅរៀបចំព្រឹត្តិការណ៍ដ៏សប្បាយកកក្រើកនាឆ្នាំនេះ គឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំដោយជោគជ័យការប្រយុទ្ធនឹងជំងឺឆ្លងនេះ។ ដំណឹងស្ពីការរៀបព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារបានទទួលការអបអរសាទរគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋ ពិសេសយុវជនភាគពាយ័ព្យប្រទេស៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ