ព័ត៌មានជាតិ
ប្រធាន គ.ជ.ប ស្នើទូតជប៉ុនជួយជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ ស្វែងយល់ពីច្បាប់ និងនីតិវិធី នៃការបោះឆ្នោត
ប្រធាន គ.ជ.ប បានស្នើទូតជប៉ុនប្រចាំកម្ពុជា ជួយជំរុញឲ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ស្វែងយល់ពីច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតឲ្យបានត្រឹមត្រូវ។ ការស្នើនេះ គឺធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ ដើម្បីផ្លាស់ប្តូរយោបល់នានាជុំវិញស្ថានភាពទូទៅ នៃដំណើរការបោះឆ្នោតនៅប្រទេសកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/003-9-1024x683.jpg)
នៅក្នុងជំនួបនេះ ភាគីជប៉ុនចង់ស្វែងយល់ពី គ.ជ.ប អំពីការរៀបចំការបោះឆ្នោតក្នុងឆ្នាំ ២០២៣នេះ និងដំណើរទស្សនកិច្ចរបស់ គ.ជ.ប។ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនដល់ភាគីជប៉ុនថា ចាប់តាំងពីឆ្នាំ ១៩៩៨ មក គ.ជ.ប កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯងចំនួន ១៦លើករួចមកហើយ ដែលការបោះឆ្នោតនោះបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/004-8-1024x683.jpg)
សម្រាប់ពេលខាងមុខ គ.ជ.ប កំពុងរៀបចំការបោះឆ្នោតចំនួន ២ គឺការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកចំនួន ៥ ដែលទើបបំបែក និងបង្កើតថ្មី នៅក្នុងខេត្តចំនួន ៣ មាន ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៣ និងការបោះឆ្នោតមួយទៀត ជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/009-43-1024x614.png)
លោក ប្រាជ្ញ ចន្ទ មានប្រសាសន៍ប្រាប់ភាគីជប៉ុនបន្តថា ផ្អែកលើច្បាប់ជាមូលដ្ឋាន គ.ជ.ប ត្រូវរៀបចំធ្វើយ៉ាងណាឲ្យការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានការទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។ គ.ជ.ប មានរចនាសម្ព័ន្ធបោះឆ្នោត នៅថ្នាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្នាក់រាជធានី ខេត្តរៀបចំការបោះឆ្នោត នៅថ្នាក់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងថ្នាក់គណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
លោកថា គ.ជ.ប ត្រូវរៀបចំ និងអនុម័តបទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត ប្រតិទិននៃការបោះឆ្នោត ផែនការមេ និងលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត ដើម្បីអនុវត្តតាមការងារជាក់ស្តែង។ ជាការឆ្លើយតប ភាគីជប៉ុនបានវាយតម្លៃខ្ពស់ចំពោះ គ.ជ.ប កម្ពុជា ដែលបានរៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀងទាត់ ហើយសម្រេចបានលទ្ធផលល្អ។ សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣នេះ ភាគីជប៉ុនសង្ឃឹមថា នឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ផងដែរ។
លោក អ៊ូអិណុ អាត់ស៊ូស៊ី ទូតជប៉ុនប្រចាំកម្ពុជា បានបន្តទៀតថា លោកនឹងឆ្លៀតឱកាសជួបពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ជាពិសេសទៅទៀតកំពុងពិចារណាជួយដល់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងស្រុក ផងដែរ។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានសំណូមពរដល់ភាគីជប៉ុន ជួយជំរុញឲ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ស្វែងយល់ពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតឲ្យបានត្រឹមត្រូវ ពីព្រោះថា គណបក្សនយោបាយខ្លះ តែងតែប្តឹងដោយពុំមានភស្តុតាងត្រឹមត្រូវ រួចធ្វើការរិះគន់មកលើស្ថាប័ន គ.ជ.ប ពាក់ព័ន្ធនឹងការដោះស្រាយបណ្តឹង។ ភាគីជប៉ុនបានថ្លែងអំណរគុណដល់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ហើយបានបញ្ជាក់ថា ប្រសិនបើមានឱកាស ភាគីជប៉ុននឹងអញ្ជើញប្រធាន គ.ជ.ប ទៅមើលការបោះឆ្នោត នៅប្រទេសជប៉ុន៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?