ព័ត៌មានជាតិ
ផ្លូវបេតុងតូចធំកំពុងមានការអភិវឌ្ឍន៍ខ្វាត់ខែ្វងនៅក្នុងមូលដ្ឋានខណ្ឌសែនសុខ
ដោយសារមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ធ្វើឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ប្រព័ន្ធលូបង្ហូរទឹកខ្វាត់ខ្វែង សម្រាប់បំរើផលប្រយោជន៍ពលរដ្ឋ។
ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុងកើតមានផ្លូវបេតុងខ្វាត់ខ្វែង ទាំងតូច ទាំងធំ ដើម្បីបំរើផលជូនប្រជាពលរដ្ឋទូទៅ ជាពិសេស សម្រាប់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ តែម្តង ដែលពីដើមឡើយស្ថានភាពផ្លូវទាំងនេះ គឺជាផ្លូវដីតូចៗ មានជង្ហុកតូច ធំ ពិបាកធ្វើដំណើរខ្លាំងណាស់ ។
ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋទូទៅលែងលំបាកដូចកាលពីមុនទៀតហើយ ដោយសារបានអាជ្ញាធរសង្កាត់ និង អាជ្ញាធរខណ្ឌសែនសុខ ជាពិសេស សាលារាជធានីភ្នំពេញ បានខិតខំស្វះស្វែងក្នុងការអភិវឌ្ឍន៍កែប្រែស្ថាបនាពីផ្លូវដី ទៅជាផ្លូវបេតុង ឲ្យមានសភាពរឹងមាំ ធំទូលាយ ដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ។
ផ្លូវបេតុង ដ៏ធំទូលាយមួយខ្សែនេះ ត្រូវបានអភិវឌ្ឍន៍ ស្ថាបនា តភ្ជាប់ពីផ្លូវសម្តេច ជា ស៊ីម ក្នុងសង្កាត់គោកឃ្លាង ឆ្ពោះទៅកាន់សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជាមួយគ្នានឹងសមិទ្ធិផលទាំងអស់នេះ អាជ្ញាធរខណ្ឌសែនសុខ ក៍បានសំណូមពរទៅដល់អ្នកធ្វើដំណើរទូទៅ ជាពិសេសអ្នកបើកបររថយន្តដឹកទំនិញគ្រប់ប្រភេទ សូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កំរិតកំណត់ ដែលនាំឲ្យឆាប់ខូចផ្លូវ ពីព្រោះថា ការស្ថាបនាផ្លូវនីមួយៗ ត្រូវចំណាយលុយអស់ច្រើនណាស់ សម្រាប់អ្នកដំណើរទូទៅ ដូច្នេះគួរចេះស្រលាញ់ និងថែរក្សាផ្លូវឲ្យបានល្អប្រសើរ ទើបប្រើប្រាស់បានយូរអង្វែង៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ