Connect with us

ព័ត៌មានជាតិ

កម្ពុជា បង្កើតឱ្យមានច្បាប់“ការគ្រប់គ្រងទឹកស្អាត​” ដើម្បីធានាគុណភាព សុវត្ថិភាព និងតម្លៃ

បានផុស

នៅ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការ  JICA របស់ជប៉ុន បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា ដើម្បីបង្កើតបាននូវច្បាប់ស្តីពី “ការគ្រប់គ្រងទឹកស្អាត” នៅកម្ពុជាលើកដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់ស្តីពី “ការគ្រប់គ្រងទឹកស្អាត” នេះ គឺបានកំណត់អំពីក្របខណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ការផ្គត់ផ្គង់ទឹកស្អាតនៃកម្ពុជា។ ការបង្កើតច្បាប់នេះ គឺមានគោលបំណងធានាគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ព្រមទាំងចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយបរិយាបន្ន។

មាត្រា៦នៃច្បាប់នេះ បានចែងនូវគោលការណ៍សំខាន់ៗចំនួន៤ស្តីបញ្ហាទឹកស្អាត គឺទី១ ឱ្យមានតម្លាភាពក្នុងការផ្តល់សេវាទឹកស្អាត ទី២ ធ្វើឱ្យមានសមភាព និងមិនមានការរើសអើងរវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវាទឹកស្អាត។ ទី៣ លើកទឹកចិត្តដល់អ្នកវិនិយោគគិនជាតិ និងអន្តរជាតិចូលរួមវិនិយោគវិស័យទឹកស្អាតនៅកម្ពុជា និងទី៤ ផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដោយឈរលើលក្ខខណ្ឌ៤យ៉ាង​ គឺទឹកស្អាតត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការ JICA របស់ជប៉ុន បានរួមសហការអនុវត្តគម្រោងជាបន្តបន្ទាប់លើវិស័យទឹកស្អាតនៅកម្ពុជា។ ទន្ទឹមនោះ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ត្រូវបានផ្ដួចផ្ដើម និងគាំទ្រក្នុងជំហានដំបូងតាមរយៈគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងវិស័យទឹកស្អាតទីប្រជុំជនកម្ពុជា ​(ជំហានទី៣) ដែលបានអនុវត្តចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរូមគ្នារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការ JICA កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

អង្គការ JICA គឺជាដៃគូអភិវឌ្ឍដ៏យូរអង្វែងលើវិស័យទឹកស្អាតនៅកម្ពុជា។ អង្គការ JICA បានប្តេជ្ញាចិត្តធ្វើការងារយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចឱ្យបាននូវការទទួលបានទឹកស្អាត និងសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូលនាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៦ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៧ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

សន្តិសុខសង្គម៤ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

Sokha Hotels

ព័ត៌មានពេញនិយម