Connect with us

ព័ត៌មានជាតិ

​ពលរដ្ឋខេត្តបន្ទាយមានជ័យ ៩៩ ភាគរយ មានអគ្គិសនីប្រើប្រាស់​

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ​ បានទទួលការផ្គត់ផ្គង់ថាមពលពីខ្សែបញ្ជូន​ជាតិ ១១៥ គីឡូវ៉ុល ពីប្រទេសថៃ ២៣០ គីឡូវ៉ុល ​ហើយមានប្រភពថាមពលដើរដោយពន្លឺព្រះអាទិត្យ​ ដែលមានអានុភាព ៣០ មេហ្កាវ៉ាត់បន្ថែមទៀត ព្រមទាំងមានសេវាករចែកចាយអគ្គិសនីសរុបចំនួន ២៦ អាជ្ញាប័ណ្ណ។

គ្រួសារប្រជាពលរដ្ឋខេត្តមានចំនួន ៩៩ ភាគរយ​ មានអគ្គិសនីប្រើប្រាស់។ ខេត្តកំពុងតែពង្រីកការតភ្ជាប់​បណ្ដាញអគ្គិសនីបន្ថែមទៀត​ដល់មូលដ្ឋាន​ភូមិ ​ឃុំ ពិសេសនៅតំបន់ជនបទ។

លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មានជ័យបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពខេត្តបន្ទាយមានជ័យ​នៅព្រឹកថ្ងៃទី ២៨ ខែមីនានេះថា ខេត្តបានទទួលការផ្គត់ផ្គង់ថាមពលពីខ្សែបញ្ជូន​ជាតិ ១១៥ គីឡូវ៉ុល ពីប្រទេសថៃ ២៣០ គីឡូវ៉ុល ​ហើយមានប្រភពថាមពលដើរដោយពន្លឺព្រះអាទិត្យ​ ដែលមានអានុភាព ៣០ មេហ្កាវ៉ាត់បន្ថែមទៀត ព្រមទាំងមានសេវាករចែកចាយអគ្គិសនីសរុបចំនួន ២៦ អាជ្ញាប័ណ្ណ។

លោក​ អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ បាន​អះអាង​ថា ពាក់ព័ន្ធ​នឹងការ​ផ្គត់ផ្គង់​វិស័យ​អគ្គិសនី​នៅ​ក្នុង​ខេត្ត​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​នៅ​សេស​សល់​តែ ភូមិ ៦​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ម៉ាឡៃ​ ​ដែល​មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ​ រាត្រី បញ្ជាក់ថា តាម​ការ​សិក្សា​ខេត្ត​ ត្រូវ​ការ​ប្រើប្រាស់​ថាមពល​អាច​គ្រប់​គ្រាន់​រហូត​ដល់​ ១១៥​ គីឡូវ៉ុល តែ​ក្នុង​ខេត្ត​ តាម​រយៈ​ក្រុម​ហ៊ុន​ដែល​បាន​​វិនិយោគ​ផលិត​ ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​មាន​អនុភាព​ផលិត​បាន​តែ ៣០​ មេហ្កាវ៉ាត់​ ប៉ុណ្ណោះ ដែល​នៅ​ខ្វះ​ខាត​ប្រមាណ​ជាង​ ៨០ មេហ្កាវ៉ាត់​ បន្ថែម​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល​សម្រេច​ចិត្ត ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ថៃ ក្នុង​ការ​ប្រើប្រាស់​បន្ថែម​នៅ​ថាមពល​អគ្គិសនី​ សម្រាប់​ ៣​ខេត្ត​ មាន​បាត់ដំបង បន្ទាយ​មានជ័យ​ និង​ខេត្ត​សៀមរាប ហើយ​ក្នុង​រដូវ​វស្សា​ខេត្ត​ ទទួល​បការ​ផ្គត់ផ្គង់​ភ្លើង​ពី​រាជធានី​ភ្នំ​ពេញ​ ​តាម​អគ្គិសនី​កម្ពុជា។

លោក​ អ៊ុំ រាត្រី បាន​បន្ថែម​ថា នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ​ ​ភូមិ​​ប្រមាណ​ជា ៦៤៨ ​មាន​នូវ​អគ្គិសនី​ប្រើប្រាស់​បាន​គ្រប់គ្រាន់ ប៉ុន្តែ​ មាន​តែ ៦​ភូមិ​ប៉ុណ្ណោះ​ដែល​នៅ​ខ្វះ​ខាត​មិន​ទាន់​មាន​ការ​ដាក់​ពង្រាយ​បណ្ដាញ​ខ្សែ​ភ្លើង​ទៅ​ដល់។​ ហើយ​ចំពោះ​ភូមិ​ទាំង​ ៦ នោះ​ គឺ​ស្ថិត​នៅ​ភូមិ​ទួល​ពង្រ​ និង​ឃុំ​បឹងបេង​។

មាន​ភូមិ ៤ ដែល​ស្ថិត​នៅ​ក្នុង​ ភូមិ​ទួល​ពង្រ​៖ ភូមិ​ស្រឡៅ​ជ្រុំ ភូមិ​អភិវឌ្ឍន៍ ភូមិ​អូកេះ និង​ភូមិ​ទួល​ប្រសាទ​ ដែល​ភូមិ​ទាំង​ ៤​នេះ មាន​ព្រំប្រទល់​ជិត​ខេត្ត​បាត់ដំបង

មាន​ភូមិ២ ​ដែល​ស្ថិត​នៅ​ក្នុង ឃុំ​បឹងបេង៖ ​ភូមិ​អូ កាច់ និង​ថ្មបាំង

ត្រង់​ចំណុច​នេះ​ដែរ លោកអភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ បាន​ពន្យល់​ថា ​ភូមិ​ទាំង​ ៦​ នេះ​ ដែល​កំពុង​ខ្វះ​ខាត​អគ្គិសនី​ប្រើប្រាស់ សុត​តែ​ភូមិ​ដែល​មាន​លក្ខណៈ​ដាច់​ស្រយាល និង​ឆ្ងាយ​ពី​គ្នា​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ។ ម្យ៉ាង​វិញ​ទៀត​ ពេល​នេះ​ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល បាន​នឹង​កំពុង​ធ្វើ​ការ​ជា​មួយ​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ធ្វើ​យ៉ាង​ណា​ជំរុញ​ការ​វិនិយោគ ឱ្យ​សម្រេច​បាន​អគ្គិសនី ទៅ​ដល់​ភូមិ​ទាំង ៦​ ខាង​លើ​​ឱ្យ​បាន​ក្នុង​ឆ្នំា​២០២៣​៕

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

គួរ​តុបតែងផ្ទះបង្កើនសំណាង តាមរយៈរូបភាព​​ទាក់ទាញ​ទ្រព្យសម្បត្តិ​​ និងលាភសុខសប្បាយ

សន្តិសុខសង្គម១៣ នាទីutes មុន

ក្មេងទំនើង ០១ ក្រុម ដេញព្រួតវាយយុវជន ០២ នាក់ រួចបើកម៉ូតូកិនបំបាក់ជើង របួសធ្ងន់ម្នាក់

កីឡា១៧ នាទីutes មុន

កម្ពុជា ធ្វើការធ្ងន់ប៉ះ សិង្ហបុរី ល្ងាចនេះដើម្បី​ស្វែង​រក​៣​ពិន្ទុ​បន្ថែម

ព័ត៌មានជាតិ២៣ នាទីutes មុន

អង្គការសង្គមសុីវិលនៅកម្ពុជា៖ រាជរដ្ឋាភិបាលកម្ពុជាមានជំហររឹងមាំក្នុងការលុបបំបាត់អំពើហិង្សា និងការបៀតបៀននៅក្នុងពិភពការងារ

ព័ត៌មានជាតិ៣៦ នាទីutes មុន

១១ ខែ គ្រោះធម្មជាតិកើតឡើងជាង ១ ពាន់លើក ស្លាប់-របួសជាង ២៤០ នាក់ និងប៉ះពាល់ផ្ទះជាង ៥ ៥០០ ខ្នង

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ឆ្លងផុតជំងឺមហារីក អេង វ៉ាណង បែរជាមានជំងឺម្យ៉ាងទៀតគួរឱ្យបារម្ភ

សន្តិសុខសង្គម១៦ ម៉ោង មុន

ស្ពានអាកាសមរតកតេជោដំណាក់កាលទី២ គ្រោងបញ្ចប់ការសាងសង់ និងបើកឲ្យចរាចរណ៍នៅដើម​ខែមេសា ឆ្នាំ២០២៥

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ទីរពេទ្យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ដឹងមូលហេតុតារាចម្រៀង ថៃ ស្លាប់ ក្នុងហាង ក្រោយម៉ាស្សារួច

បច្ចេកវិទ្យា១៨ ម៉ោង មុន

ស្នាដៃសិស្សនិស្សិត និងក្រុមហ៊ុនឯកជនជាង ៦០ស្តង់ នឹងដាក់តាំងបង្ហាញក្នុងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា

Sokha Hotels

ព័ត៌មានពេញនិយម