Connect with us

ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ប៉ះពាល់ ៧ ខេត្ត និងបំផ្លាញផ្ទះសម្បែងជាង ៥០០ ខ្នង ក្នុងខែមីនានេះ

បានផុស

នៅ

នៅ​ក្នុង​ខែ​មីនា ឆ្នាំ ២០២៣ នេះ ខ្យល់​កន្ត្រាក់​បាន​កើត​ឡើង​ចំនួន ១០ ករណី ប៉ះពាល់​ខេត្ត ៧ ខូចខាត និង​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៥០០ ខ្នង ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស និង​ស្លាប់​បាត់បង់​ជីវិត​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹម​កុល​មុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ទី ២៨ មីនា​នេះ​ថា ខ្យល់​កន្ត្រាក់​បាន​កើត​ឡើង​ចំនួន ១០ ករណី ជា​បន្តបន្ទាប់ នៅ​ក្នុង​ខែ​មីនា ឆ្នាំ ២០២៣ នេះ ជាពិសេស​ក្នុង​សប្ដាហ៍​ទី ៤ ដោយសារ​អាកាសធាតុ​មាន​ការ​ប្រែប្រួល​ច្រើន និង​បង្ក​ឲ្យ​មាន​ខ្យល់​បក់​បោក​ខ្លាំង និង​ភ្លៀង​កក់ខែ​នៅ​ភាគ​ពាយ័ព្យ និង​តំបន់​ឆ្នេរ​សមុទ្រ។

លោក​បាន​បន្ត​ថា ខ្យល់​កន្ត្រាក់​នេះ​បាន​កើតឡើង​នៅ​ក្នុង​ខេត្ត​ចំនួន ៧ រួមមាន ៖ កោះកុង ព្រះសីហនុ ព្រះវិហារ ក្រចេះ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ផ្ទះ​ធ្ងន់ធ្ងរ​ចំនួន ១០ ខ្នង របើក​ដំបូល និង​ខូចខាត​មធ្យម​ចំនួន ៥០៧ ខ្នង ជួយ​សង្គ្រោះ​អ្នក​ទេសចរ​ចំនួន ១០ នាក់ នៅ​សមុទ្រ​ខេត្ត​ព្រះសីហនុ។

យោង​តាម​ការ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី ២៩ ខែ​មីនា ដល់​ថ្ងៃ​ទី ៤ ខែ​មេសា ឆ្នាំ ២០២៣ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ខ្សោយ​ពី​ជ្រលង​សម្ពាធ​ទាប និង​ខ្យល់​ប្រែប្រួល និង​ជ្រលង​សម្ពាធ​ទាប​ពី​ប្រទេស​ចិន ធ្វើ​ឲ្យ​មាន​សីតុណ្ហភាព​ពី​ប្រភេទ ២៣ ដល់ ៣៧ អង្សា បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម អាច​មាន​ផ្នែក​ខ្លះ​ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​បង្គួរ​លាយឡំ​ទៅ​ដោយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

អគ្គស្នងការ​រង ឱ្យសិក្ខាកាមរៀនចប់វគ្គហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ យកចំណេះចែករំលែកបន្ត

ព័ត៌មានជាតិ៤៣ នាទី មុន

សម្ដេចធិបតី ឱ្យសមាគមសម្ព័ន្ធខ្មែរ-ចិន​ ​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ពិសេសខេភាគឦសាន

ព័ត៌មានជាតិ៥១ នាទី មុន

ក្រសួងការងារ ស្នើកុំឱ្យថ្នាំងថ្នាក់នឹងអ្នករត់តុ ទោះបម្រើសេវាមិនបានល្អ ព្រោះអ្នកទាំងនោះមិនបានសម្រាកថ្ងៃបុណ្យឡើយ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតីគាំទ្រឱ្យសមាគមពាណិជ្ជករគ្រឿងអលង្ការ បង្កើតវិទ្យាស្ថានស្រាវជ្រាវ បង្រៀនច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីជាច្រើននៅស៊ូដង់រងការរំលោភបំពានផ្លូវ ភេទពី​កង​កម្លាំងRSF

ចរាចរណ៍៥ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម