ព័ត៌មានជាតិ
ក្រសួងបរិស្ថានជ្រើសរើសមន្ត្រីក្របខណ្ឌក្រសួងចំនួន៣១កន្លែងសម្រាប់ឆ្នាំ២០២៣
ក្រសួងបរិស្ថាន បានប្រកាសបើកការប្រឡងជ្រើសរើសចូលបម្រើការងារ ជាមន្ត្រីរាជការក្របខណ្ឌក្រសួងប្រភេទ«ក»ចំនួន ៣១កន្លែង។ ក្នុងនោះ មន្ត្រីរាជការបម្រើការងារនៅទីស្ដីការក្រសួងចំនួន១៧កន្លែង និងបម្រើការនៅតាមមន្ទីរបរិស្ថានខេត្តចំនួន១៤កន្លែង។

សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា៖«ក្នុងឆ្នាំ២០២៣ ក្រសួងបរិស្ថានមានការប្រឡងជ្រើសរើសចូលបម្រើការងារជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងបរិស្ថានចំនួន៣១កន្លែង»។ សម្រាប់លក្ខខណ្ឌនៃប្រឡងជ្រើសរើស គឺក្រសួងតម្រូវឲ្យបេក្ខជន-បេក្ខនារីទាំងអស់ត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ហើយត្រូវមានអាយុមិនឲ្យលើសពី៣៥ឆ្នាំ (គិតត្រឹមថ្ងៃប្រឡង)។ សម្រាប់បេក្ខជន-បេក្ខនារី ដែលត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រសមមូល ត្រូវមានអាយុមិនឲ្យលើសពី៤០ឆ្នាំ (គិតត្រឹមថ្ងៃប្រឡង)។ ដោយឡែក បេក្ខជន-បេក្ខនារី ដែលមានសញ្ញាបត្រថ្នាក់បណ្ឌិត ឬសញ្ញាបត្រសមមូល ត្រូវបានលើកលែងលក្ខខណ្ឌអាយុ។
ទាក់ទិននឹងវិញ្ញាសាប្រឡង គឺមាន៣វិញ្ញាសា រួមមាន៖ ១.វិញ្ញាសាចំណេះដឹងទូទៅ ២.វិញ្ញាសាជំនាញឯកទេសបរិស្ថាន និង៣.វិញ្ញាសាភាសាអង់គ្លេស។ រីឯកាលបរិច្ឆេទប្រឡង និងទីកន្លែងប្រឡង គឺក្រសួងបានកំណតយកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន (សាលប្រជុំ ម៉ុក ម៉ារ៉េត)។

បន្ថែមពីនេះ ក្រសួងបរិស្ថាន បានបញ្ជាក់ដែរថា បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ អាចមកដាក់ពាក្យសុំសិទ្ធិប្រឡងចាប់ពីថ្ងៃជូនដំណឹងនេះតទៅរៀងរាល់ម៉ោងធ្វើការ ដោយពេលព្រឹក ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១១ថ្ងៃ និងពេលរសៀលចាប់ពីម៉ោង១៤ ដល់ម៉ោង១៧ល្ងាច នៅនាយកដ្ឋានធនធានមនុស្ស និងនៅមន្ទីរបរិស្ថានរាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។ ទន្ទឹមនេះ សំណុំលិខិតដែលត្រូវភ្ជាប់មកជាមួយក្នុងការដាក់ពាក្យប្រឡង រួមមាន៖ ពាក្យសុំចុះឈ្មោះប្រឡង រូបថតថ្មីថតចំពីមុខ(៤ x ៦) សលាកបត្រឯកត្តជន សេចក្តីចម្លងសញ្ញា បត្រដោយមានបញ្ជាក់ជាផ្លូវការ ជីវប្រវត្តិសង្ខេបមានបិទរូបថត(៤ x ៦) បង្កាន់ដៃបង់ប្រាក់សុំសិទ្ធិប្រឡង កិច្ចសន្យាបម្រើការងារក្រសួង សេចក្តីចម្លងសំបុត្រកំណើត ថតចម្លងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ