Connect with us

ព័ត៌មានជាតិ

រាយនាមឧកញ៉ា និងសប្បុរសជន បរិច្ចាគថវិកាដល់គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ ១៩៧៨

បានផុស

នៅ

មានក្រុមហ៊ុន និងសប្បុរសជនចំនួន ៦ហើយ បានបរិច្ចាគថវិកាដល់គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ ១៩៧៨ ដែលបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ ១៩៧៨ ដែលហៅថា “យ.ជ.ប.ទ.”។

សេចក្ដីសម្រេច បានឲ្យដឹងថា គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ ១៩៧៨នេះ មានសមាសភាព ដូចជា៖ ១. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី ជាប្រធានកិត្តិយស, ២-លោកជំទាវ ម៉ែន សំអន ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចជាប្រធាន, ៣-លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអនុប្រធាន។

គណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ ១៩៧៨ មានតួនាទីភារកិច្ចដូចតទៅ៖ ថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្ត្រ ជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្ត ពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខលំបាក និងរៀបចំសមាជិកដែលជាយុទ្ធជន យុទ្ធនារី បានបម្រើកងទ័ពឆ្នាំ ១៩៧៨ ដែលស្ថិតក្រោមការដឹកនាំបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនោះ។

គិតមកដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣នេះ មានក្រុមហ៊ុន និងសប្បុរសជនចំនួន ៦ហើយ បានចូលរួមបរិច្ចាគថវិកា ដែលរួមមាន៖

១. ក្រុមហ៊ុន ជីបម៉ុង គ្រុប របស់អ្នកឧកញ៉ា ភាព ហៀក បានឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនដុល្លារ។

២. ក្រុមហ៊ុន ក្រុមហ៊ុន LYP គ្រុប របស់អ្នកឧកញ៉ា លី យ៉ុងផាត់ បានឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនដុល្លារ។

៣. អ្នកឧកញ៉ា ជឹង សុភាព និងអ្នកឧកញ៉ា ឡាវ ម៉េងឃិន បានឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនដុល្លារ។

៤. ឧកញ៉ា ថៃ ជាហួត អគ្គនាយក្រុមហ៊ុនប៉េងហួត និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនដុល្លារ។

៥. ឧកញ៉ា អ៊ាន អេឡែន អគ្គនាយិកាសណ្ឋាគារសែនហា និងសហការី បានឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារ។

៦. អ្នកឧកញ៉ា លី ហុង អគ្គនាយកក្រុមហ៊ុនឆាយហេង និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤០ នាទីutes មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ រ៉ាប់រងការព្យាបាលពលការិនី បាក់កែងជើង ព្រោះរញ្ជួយដីនៅថៃរហូតដល់ជាសះស្បើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៤ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម