ព័ត៌មានជាតិ
ច្រកព្រំដែនខេត្តបន្ទាយមានជ័យរកចំណូលចូលរដ្ឋប្រមាណ ១លានដុល្លារ ក្នុងមួយថ្ងៃ
ខេត្តបន្ទាយមានជ័យ រកចំណូលជូនជាតិតាមរយៈគយ បានប្រមាណចន្លោះពី ១លាន ទៅ១លាន ៥សែនដុល្លារ ក្នុងមួយថ្ងៃ ពីការនាំទំនិញចេញ-ចូល តាមច្រកទ្វារព្រំដែន។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមីនា លោក អ៊ុំ រាត្រី បានឱ្យដឹងថា ក្រៅពីចំណូលគយ ការប្រមូលចំណូលពន្ធដារ ក៏មានកំណើនផងដែរ ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងទៅ ចំណូលពន្ធដារក្នុងខេត្តបន្ទាយមានជ័យ ទទួលបានចំនួន ២៥ ពាន់លានរៀល។
បើតាមលោក អ៊ុំ រាត្រី ដោយសារខេត្តបន្ទាយមានជ័យ មានព្រំប្រទល់ជាប់នឹងប្រទេសថៃ ជាកត្តាអំណោយផល ដល់ការដោះដូរ-ដឹកជញ្ជូនទំនិញ ការធ្វើពាណិជ្ជកម្ម ការធ្វើដំណើរចេញ-ចូល ទេសចរណ៍ ការធ្វើកិច្ចសហប្រតិបត្តិការ ដែលបានជួយជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្ត។ សម្រាប់ទំនិញដែលខេត្តបន្ទាយមានជ័យ នាំចេញទៅប្រទេសថៃ ភាគច្រើនជាប្រភេទកសិផល ដូចជា ដំឡូងមី ម្ទេសក្រៀម អពៅ ពោតក្រហម ស្វាយចន្ទី និងស្រូវ ជាដើម។
លោកអភិបាលខេត្ត ក៏បានអរគុណដល់អាជីវករ និងអ្នកវិនិយោគិន ដែលបានគោរពច្បាប់ និងចូលរួមចំណែកបង់ពន្ធ ធ្វើឱ្យខេត្តរកចំណូលបានខ្ពស់ សម្រាប់អភិវឌ្ឍប្រទេសជាតិ។
ទាក់ទិននឹងកំណើននៃការប្រមូលចំណូលនេះ លោកអភិបាលខេត្ត បានបង្ហាញនូវមោទនភាព និងបញ្ជាក់ថា ខេត្តបន្ទាយមានជ័យលេខ១ ក្នុងការរកចំណូលជូនជាតិ ជាមួយសមត្ថកិច្ចគយ ដោយបានទប់ស្កាត់ការនាំទំនិញតាមច្រករបៀងខុសច្បាប់ ដែលនាំឱ្យបាត់បង់ចំណូលជាតិ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?