Connect with us

ព័ត៌មានជាតិ

តំបន់ដី​ខ្មែរស្រែ​ថៃ​ជាង ២០០ ហិកតា​នៅ​អូរ​បី​ជាន់ គ្រោង​បង្កើ​ត​ជា​ច្រក​តំបន់ជាមួយថៃ​

បានផុស

នៅ

ពាក់ព័ន្ធ​ទៅ​​តំបន់​​ដី​ខ្មែរស្រែ​ថៃ​ នៅ​ក្នុង​ភូមិ​ព្រៃ​ចាន់​ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើក​ឡើង​ថា ដី​នៅ​តំបន់​នោះ​​​កំពុង​ទទួលការវិនិយោគ និង​ថ្ងៃខាង​មុខ​គ្រោង​​អភិវឌ្ឍ​ប្រែក្លាយជាច្រកទ្វារ​តំបន់ជាមួយថៃ​ថែមទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជោគជ័យរយៈពេល ៥ ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ​នៅព្រឹក​នៅ​ថ្ងៃ​ទី ២៨ ខែ​មីនា ឆ្នាំ​២០២៣​ នេះ​ ឆ្លើយ​តប​សំណួរ​របស់​សារព័ត៌មាន​«កម្ពុជា​ថ្មី​» លោក អ៊ុំ​ រាត្រី បានឲ្យ​ដឹង​ថា ​​តំបន់​ដែល​ពលរដ្ឋ​ច្រើន​ហៅ​ថា «ដី​ខ្មែរ ស្រែ​ថៃ​ មានភូមិសាស្រ្ត​ស្ថិត​នៅ​ក្នុងបង្គោលឡាក់​លេខ ៤៣ នៅក្នុង​​ភូមិ​ព្រៃ​ចាន់​ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ខេត្ត​បន្ទាយ​មានជ័យ​»។ ដីនៅ​តំបន់នោះ​​​មាន​ទំហំ​ជាង ២០០​ហិតា ត្រូវ​បាន​អ្នក​វិនិយោគ​ខ្មែរ​​ទិញ​យក​ស្ទើរទាំង​អស់ នៅសល់​តិចតួច​ប៉ុណ្ណោះ​។

យ៉ាង​ណា​មិញ លោក​អភិបាល​ខេត្ត​បញ្ជាក់​ថា «ទោះបីស្ថិត​នៅក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ខ្មែរ តែ​ជា​​គោល​ការណ៍​​សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​ផ្ដល់​ឱកាស​​ឱ្យ​ពលរដ្ឋ​ថៃ​បន្ត​​ធ្វើ​ស្រែ​ចម្ការ​នៅ​លើ​ផ្ទៃ​ដី​នោះ​នៅ​ឡើយ​ ប៉ុន្តែ​​ត្រូវ​សុំ​ការ​អនុញ្ញាត​ទើប​មាន​សិទ្ធិធ្វើ​ស្រែចម្ការ​​បាន»។

បន្ថែមពីនេះ លោក អ៊ុំ​ រាត្រី បាន​គូស​បញ្ជាក់​បន្ថែម​​​ថា បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត​បាន​​ដាក់​គោលការណ៍​ស្នើ​សុំទៅ​កាន់​ក្រសួង​មហាផ្ទៃ​ ដើម្បីរៀបចំ​កែ​សម្រួល​​​បើកជា​​ច្រក​តំបន់​​ជាមួយប្រទេស​ថៃនៅពេល​ខាង​មុខ​។

ដោយ៖​ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម