ព័ត៌មានជាតិ
ប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយអំពាវនាវដល់សិស្សានុសិស្សបង្កើនការសិក្សាទ្វេដង
ប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ អំពាវនាវដល់ដល់សិស្សាទាំងអស់ ត្រូវបន្តការខិតខំ សិក្សាទ្វេរដងដើម្បីក្លាយជាកោសិកាសង្គមស្របពេលដែលកម្ពុជារក្សាបានូវសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។

លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារចុះជួយស្រុក កំពង់ស្វាយ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យទួលក្បិលស្ថិតក្នុងភូមិទាមចាស់ ឃុំកំពង់ស្វាយ។
ក្នុងឱកាសនោះដែរ លោកជំទាវ អំពាវនាវដល់ដល់ សិស្សាទាំងអស់ ត្រូវបន្តការខិតខំសិក្សាទ្វេរដង ដើម្បីក្លាយជាកោសិកាសង្គម។ យុវជនគ្រប់រូបចាំបាច់បំផុតនូវការបណ្តុះបណ្តាលឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យយុវជនបន្តវេណ ក្លាយជាទំពាំងស្នងឬស្សី ក្នុងយុគ្គសម័យឌីជីថល ក្រោមការដឹកនាំរបស់ប្រកបដោយសុខសន្តិភាព របស់ប្រមុខរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរលើវិស័យអប់រំ លើការបណ្តុះបណ្តាលធនធានមនុស្ស ធ្វើឲ្យធនធានមនុស្សកាន់តែមានចំណេះដឹងទូលំទូលាយ។

ហើយយុវជនទាំងអស់ ក៏ជំនាន់ក្រោយរបស់ ប្រទេសជាតិ និងបានឃើញជាក់ស្តែងនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើការបង្កើនទំនាក់ទំនង ជាតិ និងអន្តរជាតិលើពិភពលោក។
ការបង្កើនកិច្ចការទំនាក់ទំនងទាំងអស់នេះ មិនសម្រាប់តែលើវិស័យអប់រំ ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បង្កើតទំនាក់ទំនងសេដ្ឋកិច្ច ធ្វើឲកម្ពុជាត្រូវបានប្រទេសនៅលើពិភពលោក ទទួលស្គាល់ថាជាប្រទេសកំពុងមានការអភិវឌ្ឍន៍គ្រប់ផ្នែក ក្រោមដំបូលសន្តិភាព។
លោកជំទាវក៏បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលបានខិតខំលះបង់ទាំងកម្លាំងកាយប្រាជ្ញាស្មារតីបង្ហាត់បង្ហាញសិស្សានុសិស្ស ថែមទាំងបានផ្ដាំផ្ញើ សិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីទទួលបានលទ្ធផលទៅថ្ងៃអនាគត សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ៕


អត្ថបទ៖ ឈាង មករា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ