Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ស្រុក​ព្រះនេត្រព្រះ​ជាង​៣០០​នាក់ មក​ព្យាបាល​ បំពង់ក មាត់​ធ្មេញ និង​ត្រចៀក ពីគ្រូពេទ្យ​ស្ម័គ្រចិត្ត​អង្គការ​បង្ការ​ពិការភាព​កម្ពុជា ដោយ​ឥតគិតថ្លៃ​

បានផុស

នៅ

បន្ទាយមានជ័យ ៖ ពេញ​១ ថ្ងៃ នៅ​ថ្ងៃ​ទី២៨ ខែមីនា ឆ្នាំ២០២៣​នេះ ក្នុង​មន្ទីរពេទ្យបង្អែក​ព្រះនេត្រព្រះ ក្នុងស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បេសកកម្ម​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត អង្គការ​បង្ការ​ពិការភាព​កម្ពុជា ឯកទេស ផ្នែក​ជំងឺ ត្រចៀក បំពង់ក និង​ច្រមុះ របស់​មន្ទីរពេទ្យ អង្គឌួង ក្រោម​ការ​សម្របសម្រួល និង​គាំទ្រ​ពី​អង្គការ IMPACT cambodia បាន​ចុះ​មក​សហការ​ជាមួយ មន្ទីរពេទ្យ​សុខាពិ​បាល​នៃ​រដ្ឋបាល​ខេត្ត និង​គម្រោង​កម្មវិធី​បាន​ចុះមក​ពិនិត្យ​និង​ព្យាបាល​ជំងឺ បំពង់ក មាត់​ធ្មេញ និង​ត្រចៀក ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ពេញ​១​ថ្ងៃ នៅ​ស្រុក​ព្រះនេត្រព្រះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពិនិត្យ​និង​ព្យាបាល​ជំងឺ បំពង់ក មាត់​ធ្មេញ និង​ត្រចៀក ដោយ​លោក​វេជ្ជបណ្ឌិត sreyvanfhon. លោកស្រី​វេជ្ជបណ្ឌិត វណ្ណ ថន លោកគ្រូ​ពេទ្យ ខ្វាន់ រដ្ឋា ប្រធាន​មន្ទីរពេទ្យបង្អែក​ព្រះនេត្រព្រះ និង លោក អ្នកគ្រូ​ពេទ្យ​ជាច្រើន​នាក់​ទៀត​។

លោក​វេជ្ជបណ្ឌិត sreyvanfhon បាន​មានប្រសាសន៍ថា ​កម្មវិធី​ពិនិត្យ​ព្យាបាល​ជំងឺ មាត់​ធ្មេញ បំពង់ ក និង ត្រចៀក ជូន​ប្រជាពលរដ្ឋ​នេះ ប្រព្រឹត្ត​ទៅក្នុង​បរិវេណ​មន្ទីរពេទ្យ​បង្អែក​ព្រះនេត្រព្រះ​​ពេញ​១​ថ្ងៃ ចាប់ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង ៥​ល្ងាច។

លោក​វេជ្ជបណ្ឌិត sreyvanfhon​បាន​មានប្រសាសន៍​បន្តថា ​ក្នុងនាម​លោក ជា​វេជ្ជបណ្ឌិត ជំនាញ​ផ្នែក មាត់​ធ្មេញ បំពង់ ក និង ត្រចៀក របស់​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង លោក​បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​១​ក្រុម​​ចុះ​មក​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រះនេត្រព្រះ ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ព្រះនេត្រព្រះ​ដោយ​ស្ម័គ្រ​ចិត្ត​ និង ​ឥតគិតថ្លៃ​ទៀតផង​។

លោក​បាន​បន្ត​ថា​ ដោយសារតែ​ក្នុងស្រុក​ព្រះនេត្រព្រះ​នេះ ប្រជាពលរដ្ឋ​ក្រីក្រ​ពុំ​មាន​លទ្ធភាព​អាច​ចូល​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​ធំៗ​បាន​ទើប​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​របស់លោក​ចុះមក​ព្យាបាល​ជូន​ពួកគាត់​ដោយ​ឥតគិតថ្លៃ​យ៉ាង​ដូច្នេះ។

លោកគ្រូ​ពេទ្យ​ខ្វាន់ រដ្ឋា បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​មនុស្ស​ធ​ម៌​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់លោក​វេជ្ជបណ្ឌិត sreyvanfhon មកពី​មន្ទីរពេទ្យ​ព្រះ​អង្គឌួង លោក អ្នក គ្រូពេទ្យ​បាន​ចុះ​មក​ព្យាបាល ផ្នែក មាត់​ធ្មេញ បំពង់ក និង ត្រចៀក ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ​នេះ​ដោយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ព្រះនេត្រព្រះ ដោយ​ស្ម័គ្រ​ចិត្ត​និង​ឥតគិតថ្លៃ​ទៀតផង​។

ដោយ​កាយវិការ​សប្បុរស​ធ​ម៌ព្យាបាល​មិន​យក​កម្រៃ​ពី​ប្រជាពលរដ្ឋ​។ ​លោក​បាន​ជូនពរ​ឲ្យ​ការពិនិត្យ​និង​ព្យាបាល​របស់​អស់លោក​ប្រកប​ទៅ​ដោយ​សុ​វត្ថិភាព​និង​សុខ​សប្បាយ​ចាប់តាំងពី​អស់លោក​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ក្នុងស្រុក​ព្រះនេត្រព្រះ​យើង​នេះ​រហូតដល់​ចប់​ពិនិត្យ​និង​ព្យាបាល​ជំងឺ​វិល​ទៅ​ស្រុក​វិញ​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

Sokha Hotels

ព័ត៌មានពេញនិយម