Connect with us

ព័ត៌មានជាតិ

ប្រជាកសិករដាំដំឡូងជ្វា ត្អូញត្អែពីតម្លៃធ្លាក់ចុះ ខណៈដល់រដូវប្រមូលផល

បានផុស

នៅ

តម្លៃដំឡូងជ្វាស្រស់ នៅក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងតម្លៃធ្លាក់ចុះនៅពេលប្រជាកសិករប្រមូលផល។

ប្រជាកសិករដាំដំឡូងជ្វានៅខេត្តកែប នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បងស្រី ឈុន រ៉ាត់ រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បាននិយាយប្រាប់ឱ្យដឹងថា តម្លៃដំឡូងជ្វាស្រស់ នៅក្នុងឆ្នាំ២០២៣នេះបានធ្លាក់តម្លៃចុះបន្តិច បើប្រៀបធៀបនឹងឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះមូលហេតុនៃការធ្លាក់តម្លៃចុះត្រូវបានអ៊ុំស្រីម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា ដោយសារក្នុងខែមីនានេះ ដាច់ទឹកភ្លៀង ហើយក្ដៅខ្លាំងធ្វើឲ្យម៉ូយទិញដំឡូងជ្វានេះលក់នៅទីផ្សារក្នុងស្រុកមិនសូវដាច់ ឬម៉ូយយកទៅចែកចាយ នៅភ្នំពេញ និងចែកចាយនៅកំពង់សោម។

បើតាមសម្តីរបស់បងស្រី ឈុន រ៉ាត់ បានលើកឡើងថា តម្លៃដំឡូងជ្វានៅខែមីនានេះបានធ្លាក់មកត្រឹម ១៨០០ រៀល ក្នុង១គីឡូ ខណៈឆ្នាំមុនមានតម្លៃខ្ទង់ ២៥០០រៀល ទៅ ២៨០០រៀល ក្នុង១គីឡូ។

ទោះយ៉ាងណាបងស្រីបានអះអាងថា ការធ្លាក់ថ្លៃដំឡូងជ្វាតម្លៃចុះវាអាចនៅត្រឹម១៨០០រៀលដែរក្នុងមួយគឺឡូ មិនថាចំពោះតែដំឡូងជ្វាប៉ុណ្ណោះនោះទេសូម្បីតែតម្លៃស្វាយកែវល្មៀតក្នុងស្រុក នៅមានចុះតម្លៃនៅសស់ ៥០០រៀលក្នុងមួយគីឡូ។

ទោះជាយ៉ាងណា បងស្រី ឈុន រ៉ាត់ ជាគ្រូសារកសិកដាំដំឡូងជ្វារស់នៅក្នុងភូមិភ្នំលាវ ឃុំពងទឹកស្រុកដំណាក់ចង្អើរ ខេត្តកែប បានរៀបរាប់ប្រាប់ថា ស្ថានភាពនៅតាមទីផ្សារក្នុងស្រុកឬក្រៅស្រុក ដំឡូងទ្វារមានភាពល្អប្រសើរដូចឆ្នាំមុនៗនោះដែរដែលនៅមានតម្លៃគ្រាន់បើផងដែ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម