Connect with us

ព័ត៌មានជាតិ

ពាណិជ្ជកម្មសេវាកម្មបានរួមចំណែកផលិតផលក្នុងស្រុកសរុបច្រើនជាង ៤០% នៃសេដ្ឋកិច្ចកម្ពុជា

បានផុស

នៅ

ពាណិជ្ជកម្មសេវាកម្មគឺមានសារៈសំខាន់ដូចគ្នានឹងពាណិជ្ជកម្មទំនិញដែរ នៅពេលនិយាយអំពីកំណើនសេដ្ឋកិច្ច។ យោងទៅតាមស្ថិតិអាស៊ាន ទិន្នន័យវិស័យសេវាកម្មមានចន្លោះពី ៣៨% ទៅ ៦៩% នៃផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសសមាជិកអាស៊ាន។ ចំណែកប្រទេសកម្ពុជា ពាណិជ្ជកម្មសេវាកម្មបានរួមចំណែក ផលិតផលក្នុងស្រុកសរុប GDP ច្រើនជាង ៤០% នៃសេដ្ឋកិច្ចជាតិ។ នេះជាការបញ្ជាក់របស់លោក ស៊ីម សុខខេង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋលេខាធិការថ្លែងឱ្យដឹងបែបនេះ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការចរចាពាណិជ្ជកម្មសេវាកម្មក្រោម​ក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក(WTO)៖ ផ្នែកសំខាន់ៗ និងវឌ្ឍនភាពថ្មីៗ កាលពីថ្ងៃទី ២៨ មីនា។

ថ្លែងក្នុងពិធីនេះ លោកលើកឡើងថា ដោយទទួលស្គាល់អំពីតួនាទីសំខាន់នៃ “សេរីភាវូបនីយកម្មពាណិជ្ជកម្ម” ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជាបានសម្រួលរបបពាណិជ្ជកម្មក្រៅប្រទេសរបស់ខ្លួនឱ្យកាន់​តែមានប្រសិទ្ធិភាព ដោយបានធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសកល តាមរយៈការចូលជាសមាជិកអាស៊ាន ១៩៩៩ និងអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ ២០០៤។

បើតាមលោក ស៊ីម សុខខេង ចំពោះសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្ម កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្មនៅពេលចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៩។ បន្ទាប់មកទៀតការចូល​ជាសមាជិក​ពាណិជ្ជកម្មពិភពលោក នៅឆ្នាំ ២០០៤ កម្ពុជាបានធ្វើសេរីភាវូបនីយកម្មអនុវិស័យចំនួន ៩៤ លើវិស័យសំខាន់ៗចំនួន ១១ ដូចជា (១) សេវាកម្មអាជីវកម្ម (២) សេវាទំនាក់ទំនង (៣) សេវាកម្មសំណង់ និងវិស្វកម្មពាក់ព័ន្ធ (៤) សេវាចែកចាយ (៥) សេវាអប់រំ (៦) សេវាបរិស្ថាន (៧) សេវាហិរញ្ញវត្ថុ (៨) សេវាសុខភាព និងសង្គម (៩) សេវាកម្ម​ទាក់ទងនឹងទេសចរណ៍ និងការធ្វើដំណើរ (១០) សេវាកម្សាន្ត វប្បធម៌ និងកីឡា និង (១១) សេវាកម្មដឹក​ជញ្ជូន។

លោកបន្ថែមថា ដើម្បីបង្កើនលំហូរសេរីនៃសេវាកម្មក្នុងអាស៊ាន កម្ពុជាបានចុះហត្ថលេខាលើកញ្ចប់ទី ១០ នៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសេវាកម្មក្នុងឆ្នាំ ២០១៨ ដែលបានពង្រីកសេរីភាវូបនីយកម្មពាណិជ្ជកម្ម​របស់ខ្លួនកាន់តែស៊ីជម្រៅជាងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទាក់ទងនឹងវិសាលភាព ការគ្របដណ្តប់ និងកម្រិតនៃការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀង។ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានបូក១ កម្ពុជាមិនបាន​ធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្មលើសពីកម្រិតអង្គការពាណិជ្ជកម្មរបស់ខ្លួនទេ ខណៈពេល​ដែលមាន​តែអនុវិស័យ​ថ្មីមួយចំនួនប៉ុណ្ណោះដែលត្រូវបានបើកដោយមានកម្រិតនៃការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀងតំបន់អាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម