Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៣ ក្រុង​សៀមរាប នឹង​មាន​រោងចក្រទឹកស្អាតមួយកន្លែងទៀត ទាញ​ប្រភព​ពី​បឹងទន្លេសាប

បានផុស

នៅ

នៅ​ឆ្នាំ ២០២៣ ក្រុង​សៀមរាប​​នឹង​មាន​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​មួយ​កន្លែង​ទៀតទាញ​ប្រភព​ពី​បឹង​ទន្លេសាប ដែល​អាច​បំពេញតម្រូវការ​​ប្រើប្រាស់​របស់​​ពលរដ្ឋ​​នៅ​ក្នុង​ក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទៀ សីហា អភិបាល​នៃ​គណៈអភិបាល​ខេត្ត​សៀមរាប​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ជោគជ័យ​រយៈពេល ៥ ឆ្នាំ ​នៅ​ព្រឹកនេះ​ថា ការផ្គង់ផ្គង់ទឹកស្អាតក្នុងក្រុងសៀមរាបប្រចាំឆ្នាំបាន​ចន្លោះពី ៥ ទៅ ៧ លានម៉ែត្រគូប។

លោក​បន្ត​ថា ដើម្បីបំពេញតម្រូវការ​ទឹកស្អាតនៅក្នុងក្រុងសៀមរាប អង្គការ​ JICA បានផ្តល់ឥណទានអនុវត្តគម្រោង​សាងសង់​​រោងចក្រ​ប្រព្រឹត្តិកម្មទឹកស្អាតមួយកន្លែងទៀត ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ​ទាញ​ប្រភពទឹកចេញពីបឹងទន្លេសាប ដែល​មានសមត្ថភាព​អាច​ផលិតទឹកស្អាតបាន​ ៦ ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ រួមទាំង​ការ​កសាងបណ្ដាញមេនិងបណ្តាញចែកចាយប្រវែង ២៤៧ គីឡូម៉ែត្រ ដែលគ្រោងបញ្ចប់ដាក់ឱ្យដំណើរការនៅដំណាច់ខែមីនា ឆ្នាំ​២០២៣​។

រដ្ឋាករទឹកស្វយ័តសៀមរាប បានបង្កើនលទ្ធភាពផលិតទឹកស្អាតពី ១ ម៉ឺន ៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ មក ៣ ម៉ឺន​ម៉ែត្រ​គូប​ក្នុងមួយថ្ងៃ ចាប់ពីឆ្នាំ២០១៩ តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តិកម្មបន្ថែម ២ កន្លែង និងការតបណ្តាញមេនិងបណ្តាញចែកចាយ ដែលជាជំនួយឥតសំណងរបស់​អង្គការ JICA និងឥណទានរបស់ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍ (AFD) ព្រមទាំងបានតបណ្ដាញប្រវែង ១០០គីឡូម៉ែត្រ និងបានភ្ជាប់បណ្តាញចូលផ្ទះបន្ថែម ៥០០០តំណ ដែលជាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

បើតាមលោកលោក ទៀ សីហា ស្ថានីយ​ប្រព្រឹត្តិទឹកស្អាត​ថ្មីនៅ​ពេល​ដាក់​​ឲ្យ​ដំណើរការ នឹង​ធ្វើ​ឲ្យ​សមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តសៀមរាបកើនឡើងរហូតដល់ ៩ ម៉ឺនម៉ែត្រគូប ដែលគ្របដណ្ដប់លើតម្រូវការទឹកស្អាតក្នុងក្រុងសៀមរាប​ទាំងមូលរហូតដល់ឆ្នាំ២០៣២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៧ ម៉ោង មុន

លោក ប៉ែន បូណា ហៅ​ទណ្ឌិត​សម រង្ស៊ី ថា ជា​អ្នកនយោបាយ​អង្ករ​កំប៉ុង​វិល​ក្បុង​ដោយសារ​រត់​តោង​កន្ទុយក្បិន​គេ

អត្ថាធិប្បាយ៧ ម៉ោង មុន

លោក  ប៉ែន បូណា៖«សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ»

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៥ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម