ព័ត៌មានជាតិ
ខេត្តសៀមរាប ទទួលបានជើងហោះហើរចន្លោះ ១៥ទៅ១៩ជើង និងទេសចរអន្តរជាតិជាង ២ពាន់នាក់ ក្នុងមួយថ្ងៃ
ក្រោយពីរាជរដ្ឋាភិបាល គ្រប់គ្រងនូវការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ធ្វើឱ្យកំណើនភ្ញៀវទេសចរអន្តរជាតិ ចូលទៅកម្សាន្តនៅខេត្តសៀមរាបមានការកើនឡើងជាលំដាប់។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងមួយថ្ងៃខេត្តសៀមរាបទទួលបានជើងហោះហើរប្រមាណ ១៥ទៅ ១៩ជើង និងមានភ្ញៀវទេសចរអន្តរជាតិជាង ២ពាន់នាក់ ចូលទៅកម្សាន្តរៀងរាល់ថ្ងៃនៅរមណីយដ្ឋានអង្គរ។
បើតាមលោក ង៉ូវ សេងកាក់ ចំពោះទេសចរអន្តរជាតិ ដែលចូលមកខេត្តសៀមរាបនេះ មានមកពីប្រទេសម៉ាឡេស៊ី វៀតណាម ឡាវ សាំងហ្គាពួ កូឡាឡាំពួ និងប្រទេសផ្សេងៗមួយចំនួនទៀត។

លោកមើលឃើញថា បន្ទាប់ពីព្រលានយន្តហោះអន្តរជាតិថ្មី ដាក់ឱ្យដំណើរការនៅខែ តុលា ខាងមុខ កំណើនភ្ញៀវទេសចរ នឹងកាន់តែកើនឡើងខ្ពស់ថែមទៀត។ លោក បានលើកឡើងដូច្នេះថា« យើងធ្លាប់ទទួលបានភ្ញៀវទេសចរអន្តរជាតិចូលមកលេងនៅខេត្តសៀមរាបច្រើននៅជាងគេ គឺជាង ២លាន ៦សែននាក់ នាពេលកន្លងទៅ»។
ប្រធានមន្ទីរទេសចរណ៍រូបនេះ បានដាក់ក្តីរំពឹងថា ចាប់ពីឆ្នាំ ២០២៦ឡើងទៅ ចំនួនភ្ញៀវទេសចរនឹងកើនឡើងខ្ពស់ជាបន្តបន្ទាប់ ស្របពេលដែលខេត្តសម្បូរទៅដោយតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងប្រាសាទមួយនេះ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាច្រើននៅគ្រប់ទីកន្លែងនៃខេត្ត។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ង៉ូវ សេងកាក់ ប្រធានមន្តីរទេសចរណ៍បែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យរយៈពេល ៥ឆ្នាំ របស់ខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៩ មីនា នៅទីស្តីការគណៈរដ្ឋមន្រ្តី៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ