Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ ប្រតិបត្តិការកម្ពុជា និងឡាវ ត្រូវបានលើកកម្ពស់តាមរយៈសកម្មភាពរបស់សមាគមនារី

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែង​ថា ប្រតិបត្តិការ​កម្ពុជា និង​ឡាវ ត្រូវ​បាន​លើក​កម្ពស់​តាមរយៈ​សកម្មភាព​របស់​សមាគម​នារី​កម្ពុជា និង​សហព័ន្ធ​នារី​ឡាវ​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​សហព័ន្ធ​នារី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​ដឹកនាំ​ដោយ លោកជំទាវ Inlavan Keobounphan សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស និង​ជា​ប្រធាន​សហព័ន្ធ​នារី​ឡាវ ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ កាលពី​ព្រឹក​ថ្ងៃ​ពុធ ៨ កើត ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី ២៩ ខែ​មីនា ឆ្នាំ ២០២៣។

ក្នុង​ជំនួប​នោះ លោកជំទាវ Inlavan Keobounphan បាន​លើក​ឡើង​ថា សហព័ន្ធ​នារី​ឡាវ​ជានិច្ចកាល​តែងតែ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​សកម្មភាព​មិត្តភាព រួមចំណែក​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​សាមគ្គីភាព ពិសេស​ឡាវ និង​កម្ពុជា។ ប្រធាន​សហព័ន្ធ​នារី​ឡាវ បាន​សន្យា​រក្សា និង​លើក​កម្ពស់​លទ្ធផល​ដែល​សម្រេច​បាន រួមចំណែក​នាំ​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី សាមគ្គីភាព​ពិសេស និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​ឡាវ ដោយ​នាំ​មក​នូវ​ផលប្រយោជន៍​ជាក់ស្ដែង​ដល់​ប្រជាជន និង​ស្ត្រី នៃ​ប្រទេស​ទាំងពីរ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ជំទាវ Inlavan Keobounphan នាពេលនេះ គឺ​ស្រប​ពេល​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា។

លោកជំទាវ​ក៏បាន​លើក​ឡើង​អំពី​វឌ្ឍនភាព​របស់​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ដែល​បាន​អនុវត្ត​កន្លងមក។ ជាពិសេស​ការ​អនុវត្ត​បាន​នូវ​អនុស្សរណៈ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ រវាង​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ និង​សហព័ន្ធ​នារី​ឡាវ​ដែល​បាន​ចុះហត្ថលេខា​រួមគ្នា​កន្លងមក។

លោកជំទាវ សង្ឃឹមថា ប្រទេស​ទាំងពីរ​នឹង​ពង្រឹង​នូវ​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​ជាមួយគ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​វេទិកា​អន្តរជាតិ និង​តំបន់ លើក​កម្ពស់​គុណភាព និង​ប្រសិទ្ធភាព នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំងពីរ ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព​ប្រពៃណី សាមគ្គីភាព​ពិសេស និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា-ឡាវ។

ជា​ចុងក្រោយ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ជូនពរ​ឲ្យ លោកជំទាវ Inlavan Keobounphan និង​គណៈប្រតិភូ​ទទួល​បាន​ការ​ស្នាក់នៅ​ប្រកបដោយ​ផាសុកភាព និង​និវត្ត​ទៅ​មាតុប្រទេស​វិញ​ប្រកប​ដោយ​សុខ​សុវត្ថិភាព៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៨ ម៉ោង មុន

លោក ប៉ែន បូណា ហៅ​ទណ្ឌិត​សម រង្ស៊ី ថា ជា​អ្នកនយោបាយ​អង្ករ​កំប៉ុង​វិល​ក្បុង​ដោយសារ​រត់​តោង​កន្ទុយក្បិន​គេ

អត្ថាធិប្បាយ៨ ម៉ោង មុន

លោក  ប៉ែន បូណា៖«សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ»

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម